Ad Code

ថ្ងៃទី​១៣​ធ្នូ​ សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​២៥​ករណី និង​ឃាត់​ជនសង្ស័យ​៥៩​នាក់​



​ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​លើក​ទី ៣ ដែល​កាសែត​កម្ពុ​ជាថ្មី​ទទួល​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ សមត្ថកិច្ច ចម្រុះ​ទូទាំង​ប្រទេស​បង្ក្រាប (​ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់​) ចំនួន​២៥​ករណី ឃាត់​៥៩​នាក់ (​ស្រី​៦​នាក់​) វត្ថុតាង​ចាប់យក សរុប មេ​តំ​ហ្វេ​តា​មីន (ice) ១៣,៨១​ក្រាម និង ១០២​កញ្ចប់​តូច។​

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប រួមមាន ជួញដូរ​១៥​ករណី ឃាត់​៣៩​នាក់ (​ស្រី ៤​នាក់​) និង​ប្រើប្រាស់​១០​ករណី ឃាត់​២០​នាក់ (​ស្រី​២​នាក់​)។ អាវុធហត្ថ បង្ក្រាប​ជួញដូរ ៤​ករណី ឃាត់ ១៦​នាក់ (​ស្រី​០​នាក់​) និង​ប្រើប្រាស់​១​ករណី ឃាត់​២​នាក់ (​ស្រី​០​នាក់​)។ អ្នកមាន​ផ្ទុក​សារធាតុ​ញៀន​២០​នាក់ ជួញដូរ​០​នាក់​/៣៩​នាក់ និង​ប្រើប្រាស់២០​នាក់​/២០​នាក់។​

ដោយឡែក លទ្ធផល​អនុវត្តន៍​ច្បាប់​រយៈពេល​១១​ខែ ឆ្នាំ​២០១៨ សរុប 7328​ករណី ឃាត់​មនុស្ស 14742​នាក់ ស្រី 1215​នាក់ (​ជនបរទេស 276​នាក់ ស្រី 45​នាក់ មាន18​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង​ដាំ​ដុះ 4617​ករណី ឃាត់ 8281​នាក់ (​ស្រី 848​នាក់​) និង​ប្រើប្រាស់ 2711​ករណី ឃាត់ 6461​នាក់ (​ស្រី 376​នាក់​)។

អនុវត្ត​ដីកា ​៖ 217​ដីកា ឃាត់ 210​នាក់ (​ស្រី 8​នាក់​) សារធាតុ​ញៀន​គ្រប់​ប្រភេទ 526kg 163,2g កញ្ឆា​ក្រៀម 74kg 4,71g និង 163357​ដើម។ សម្ភារៈ​ចាប់យក រួមមាន រថយន្ត​89​គ្រឿង ម៉ូតូ 2080​គ្រឿង ទូរស័ព្ទ​5502​គ្រឿង ជញ្ជីង​356​គ្រឿង អាវុធ​ខ្លី​25​ដើម និង អាវុធ​វែង 13​ដើម។​

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​លើក​ទី​៣ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា លទ្ធផល​អនុវត្តន៍​ច្បាប់​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ សរុប 7606​ករណី ឃាត់​មនុស្ស 15342​នាក់ ស្រី 1254​នាក់ (​ជនបរទេស 276​នាក់ ស្រី 45​នាក់ មាន 18​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង​ដាំ​ដុះ4783​ករណី ឃាត់ 8627​នាក់ (​ស្រី 869​នាក់​) និង​ប្រើ​ប្រាស់ 2823​ករណី ឃាត់ 6715​នាក់ (​ស្រី 385​នាក់​)។

អនុវត្ត​ដីកា 220​ដីកា ឃាត់ 213​នាក់ (​ស្រី 8​នាក់​) សារធាតុ​ញៀន​គ្រប់ ប្រភេទ 528kg 956,92g និង 202​កញ្ចប់ កញ្ឆា​ក្រៀម 74kg 4,71g និង 163357​ដើម។ សម្ភារៈ​ចាប់យក រួមមាន រថយន្ត 89​គ្រឿង ម៉ូតូ 2080​គ្រឿង ទូរស័ព្ទ 5502​គ្រឿង ជញ្ជីង 356​គ្រឿង អាវុធ​ខ្លី 25​ដើម និង អាវុធ​វែង 13​ដើម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu