Ad Code

កាប់រំលំ​ដើមឈើ ភ្លាត់ស្នៀត​ ដួល​សង្កត់​ត្រូវ​ខ្លួនឯង រង​របួស​ធ្ងន់​



​រតនគិរី ៖ បុរស​ម្នាក់ បាន​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​បងប្អូន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​វៀត​ណាម បន្ទាប់ពី​ជនរងគ្រោះ​បាន​ទៅ​កាប់​ផ្តួលរំលំ​ដើមឈើ​មួយកន្លែង​ ខ្វះ​ការប្រុងប្រយ័ត្ន​ជាមុន ទើប​បណ្ដាល​ឲ្យ​ដួល​សង្កត់​លើ​ខ្លួនឯង​។​

​ករណីនេះ កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​ស្រុង ហៅ​(​ព្រៃ​កាត់​ក​) ស្ថិតនៅ​ភូមិ​តេន ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ​។​

​លោក ង​យ ដន អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ដែល​កាប់​ឈើ​រំលំ​សង្កត់​ខ្លួនឯង​នោះ ឈ្មោះ រ​ម៉ាស់ ឡើ​ក ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ទំពួន រស់នៅ​ភូមិ​/​ឃុំ​កន្លែង​កើតហេតុ​ខាងលើ​។​

បច្ចុប្បន្ន​ ដោយសារ​ស្ថានភាព​ជនរងគ្រោះ រង​របួស​ធ្ងន់ធ្ងរ​ពេក ទើប​ត្រូវ​បាន​បងប្អូន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅឯ​ប្រទេស​វៀតណាម ខណៈ​ដែល​អាការៈ​មិនបាន​ធូរស្រាល​នៅឡើយ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu