ភ្នំពេញ ៖ កិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែធ្នូនេះ បានអនុម័តកំណត់យកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៩ ខាងមុខនេះដើម្បីបន្តសម័យពេញអង្គរដ្ឋសភាលើកទី១ នីតិកាលទី៦។
សម័យប្រជុំនេះមានរបៀបវារៈចំនួន២ គឺការពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការ ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុម ប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ៕
Source: Kampuchea Thmey Daily
0 Comments