Ad Code

បញ្ចប់​ការប្រកួត​ជើងឯក​ជាតិ​កីឡាវាយកូនឃ្លីលើតុ​ឆ្នាំ​២០១៨



ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជើងឯក​ជាតិ​ឆ្នាំ​២០១៨ ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៧​មក​នោះ បានបញ្ចប់​កាលពី​ល្ងាច​ថ្ងៃទី ៣០ ធ្នូ។

លោក​ព្រំ ប៊ុណ្ណ​យី ទីប្រឹក្សា​ក្រសួង​អប់រំ​យុវជន និង កីឡា បាន​អញ្ជើញ​ចូលរួម​បំពាក់​មេដាយ​ដល់​ជ័យលាភី​នៅក្នុង​ពិធី​បិទ​ការប្រកួត​នេះ។

បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​ដ៏​តឹងតែង​មក​នោះ សមាគម​-​ក្លិប​ចំនួន​៣ បានបង្ហាញ​នូវ​ភាពខ្លាំង​របស់ខ្លួន​គឺ​ក្រសួងមហាផ្ទៃ​ក្នុងចំណោម​៤​វិញ្ញាសា​ដណ្ដើមបាន​មេដាយមាស​ចំនួន​៤​គ្រឿង មេដាយប្រាក់ ១ គ្រឿង និង មេដាយសំរិទ្ធ​១ គ្រឿង។

ក្លិប​All Star ដែល​ឈរ​នៅ​លំដាប់ថ្នាក់​លេខ​២​នោះ ដណ្ដើមបាន​មេដាយប្រាក់​៣​គ្រឿង និង​មេដាយសំរិទ្ធ ១​គ្រឿង ។ ក្លិប​មគ្គុទ្ទេសក៍​ចិន ដែល​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​៣ ដណ្ដើម​បាន​មេដាយសំរិទ្ធ​ចំនួន​២ គ្រឿង។

សូម​បញ្ជាក់​ថា នៅក្នុង​ការប្រកួត​នេះ មាន​សមាគម​-​ក្លិប​ចូលរួម​ចំនួន​១៤ ដែល​ក្នុង​នោះ​មាន​ប្រតិភូ កីឡាករ​-​កីឡាការិនី​ចូលរួម​ចំនួន​៧២​រូប។ វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត​មាន​ចំនួន​៤​គឺ​វិញ្ញាសា​ប្រកួត​ជា​ក្រុម​បុរស វិញ្ញាសា​ឯកត្តជន​បុរស វិញ្ញាសា​ឯកត្តជន​នារី និង​វិញ្ញាសា​វាយ​គូ​បុរស៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu