Ad Code

អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​? ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ​អស្ចារ្យ​ប្រចាំឆ្នាំ​TIGER STREET FOOTBALL FESTIVAL 2019 រដូវ​កាល​ទី ៧ បានមក​ដល់​ហើយ​!



រាជធានី​ភ្នំពេញ​៖ TIGER STREET FOOTBALL FESTIVAL 2019 កំពូល​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ធំ​បំផុត ដែល​បាន​ត្រឡប់មកវិញ​ទៀតហើយ​ជាមួយនឹង​ក្រុម​ចូលរួម​ប្រកួត​កាន់តែច្រើន និង​ទីតាំង​ប្រកួត​កើន​ដល់ ៩ ខេត្ត​/​ក្រុង ជាពិសេស​មាន​វត្ត​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ronaldinho ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្មវិធី TIGER STREET FOOTBALL FESTIVAL 2019 នៅ​វគ្គ​ប្រកួត​ផ្តាច់ព្រ័ត្រ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១៦-១៧ មីនា ឆ្នាំ​២០១៩ ខាងមុខនេះ​។​

TIGER STREET FOOTBALL FESTIVAL 2019 គឺជា​កម្មវិធី​ប្រកួត​កីឡាបាល់ទាត់​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​នេះ​ជា​ឆ្នាំ​ទី​ប្រាំពីរ​ហើយ ដែល​បាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ដើម្បី​លើកកម្ពស់​សកម្មភាព​កីឡា និង​ជា​វេទិកា​មួយ​សម្រាប់​កីឡាករ​បញ្ចេញ​ទេពកោសល្យ​របស់ខ្លួន​។

TIGER STREET FOOTBALL FESTIVAL 2019 មិន​ដូច​បាល់ទាត់​ហ្វូ​ត​សាល ធម្មតា និង​បាល់ទាត់​ប្រភេទ​ផ្សេងទៀត​ទេ គឺជា​ការប្រកួត​បាល់ទាត់​នៅលើ​ទីលាន​រាង​ទ្រវែង​ទំហំ​២៥​ម​x១៤.៥​ម​ដែលជា​កន្លែង​ប្រមូលផ្តុំ​សកម្មភាព​ប្រកួត​ឥតឈប់ឈរ​។ ហើយ​ជាការ ប្រកួត​ដែលមាន​កីឡាករ​មិន​លើសពី​៥​នាក់​នៅលើ​ទីលាន មាន​សកម្មភាព​ប្រកួត​យ៉ាង​ស្វិតស្វាញ ឥតឈប់ឈរ​នឹងធ្វើ​ឲ្យ​ទស្សនិកជន​រំភើប​រីករាយ​ទស្សនាការ​ប្រកួត​។ ការប្រកួត​មាន​រយៈពេល​សរុប​១២​នាទី ដែល​បែង​ចែកជា​ពីរ​វគ្គ​មាន​រយៈពេល​៦​នាទី​ពីរដង ហើយ​មានការ​សម្រាក​២​នាទី​នៅ​ចន្លោះ​វគ្គ​។​សម្រាប់​ការប្រកួត​ចាប់ពី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ (​បួន​ក្រុម​ចុងក្រោយ​) ការប្រកួត​នីមួយៗ​មាន​រយៈពេល ១០​នាទី​ពីរ​វគ្គ និង​មាន​រយៈពេល​សម្រាក​ចន្លោះ​វគ្គ​ចំនួន ៤​នាទី​។​

ព្រឹត្តិការណ៍ TIGER STREET FOOTBALL FESTIVAL 2019 នេះ​មិន​ត្រឹមតែ​បង្ហាញ​ស្ទីល​លេង​បាល់ទាត់​ដ៏​អស្ចារ្យ​ថែមទាំង​មាន​សកម្មភាព​សប្បាយរីករាយ​ជាច្រើន​ទាំង​លើ​ទីលាន​និង​ក្រៅ​ទីលាន​ដូចជា​ការសម្តែង​ក្បាច់​រាំ​ពី​ក្រុម​នារី​រាំ​ដ៏​ស្រស់ស្អាត ការលេង​ហ្គេម​កម្សាន្ត ការដាក់​តាំង​លក់​សម្ភារ​កីឡា​មាន​លក់​ជូន​ពិសេស​សម្រាប់​ការ​ជាវ​ផលិតផល​ស្រា​បៀរ​ថៃ​ហ្គ័​រ មានការ​ប្រគំ​តន្ត្រី​នាពេល​រាត្រី​កាន់តែ​ធំ កាន់តែ​ប្លែក និង​កាន់តែ​អស្ចារ្យ​ជាង​មុន​ដោយមាន​ការអញ្ជើញ​ចូលរួម​សម្តែង​ពី​សំណាក់​តារា​ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដូចជា លោក​ព្រាប សុ​វ​ត្តិ លោក ខេមរៈ សិរីមន្ត លោក ឆន សុវណ្ណ​រាជ កញ្ញា ឱក សុគន្ធ​កញ្ញា កញ្ញា ពេជ្រ សោភា អ្នកនាង សុគន្ធ​នីសា រួម​ជាមួយនឹង​កម្មវិធី​កម្សាន្ត​សប្បាយៗ​ជាច្រើន កាន់តែ​រំភើប កាន់តែ​អស្ចារ្យ ដែល​ញ៉ាំង​ឲ្យ​ព្រឹត្តិការណ៍​នេះ​កាន់តែ​ជក់ចិត្ត និង​ដក់​ជាប់​អារម្មណ៍​ដល់​អ្នកទស្សនា​។​

​តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​? សូម​ចូលរួម​ជាមួយ​យើង #UNCAGE ការប្រកួត​បាល់ទាត់ TIGER STREET FOOTBALL FESTIVAL 2019 រដូវ​កាល ២០១៩! សូម​មើល​កាលវិភាគ និង​ទស្សនា​ការផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ Facebook របស់​យើង​!

*នៅ​ឆ្នេរ​អូ​ឈើទាល ក្រុងព្រះសីហនុ ចាប់ពី​ថ្ងៃទី 5 ដល់ ទី​6 ខែមករា ឆ្នាំ 2019
​*នៅ​ខាងកើត​វិមានឯករាជ្យ​ចម្ងាយ​២០០​ម៉ែត្រ ទី​រួម​ខេត្តតាកែវ នៅ​ថ្ងៃទី 13 ខែមករា ឆ្នាំ​2019
*​នៅ​ដី​ឡូ​ន៍​ឧក​ញ្ញា ឈួន គឹម​សាន ទី​រួម​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី 20 ខែមករា ឆ្នាំ​2019
​*នៅ​វាល​បែក​ចាន ទី​រួម​ខេត្តបាត់ដំបង ចាប់ពី​ថ្ងៃទី 26 ដល់ ទី​27 ខែមករា ឆ្នាំ​2019
​*នៅ​បរិវេណ​ផ្សា​រាត្រី ផ្កាយ​៥ ក្រុង​ប៉ោយប៉ែត ចាប់ពី​ថ្ងៃទី 2 ដល់ ទី​3 ខែកុម្ភ​: ឆ្នាំ​2019
*​នៅ​បរិវេណ​ទីលាន​អង្គរ​ឃ្យុ​ង​យ៊ូ ទី​រួម​ខេត្ត សៀមរាប ចាប់ពី​ថ្ងៃទី 8 ដល់ ទី​10 ខែកុម្ភ​: ឆ្នាំ​2019
​*នៅ​បរិវេណ​កោះ​ពេជ្រ ខាងកើត​ផ្សា​រាត្រី ទី​រួម​ខេត្តកំពង់ចាម ចាប់ពី​ថ្ងៃទី 16 ដល់ ទី​17 ខែកុម្ភ​: ឆ្នាំ​2019
​*នៅ​សួនច្បារ​មាត់ទន្លេ ក្រុង​តាខ្មៅ នៅ​ថ្ងៃទី 3 ខែមីនា ឆ្នាំ​2019
​នៅមុខ​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ថ្ងៃទី 13 ដល់ 15​ខែមីនា ឆ្នាំ​2019 សម្រាប់​ជើងឯក​មណ្ឌល​ភ្នំពេញ និង​ចាប់​ពីថ្ងៃ 16 ដល់ 17 ខែមីនា ឆ្នាំ 2019 សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​កំពូល​ជើងឯក ឆ្នាំ​2019 ។​
​ក្រុម​ជាង ៦០០ ក្រុម​នឹងចូលរួម​ការប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់​។ ការប្រកួត​វគ្គ​ជម្រុះ​នេះ​នឹង​ធ្វើឡើង នៅតាម​បណ្តា​ខេត្ត​ក្រុង​ចំនួន​ប្រាំបួន​រួមមាន​៖ តាកែវ ព្រះសីហនុ កំពង់ស្ពឺ បាត់ដំបង សៀមរាប ប៉ោយប៉ែត កំពង់ចាម កណ្តាល និង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី ៥ ខែមករា ២០១៩ រហូតដល់​ថ្ងៃទី ១៧ ខែមីនា ២០១៩​។ ក្រុម​កំពូល​ចំនួន ៦៤ ក្រុម នឹងចូលរួម​ប្រកួតប្រជែង​ក្នុង​វគ្គ​ផ្តាច់​ព្រ័​ត្ត​ដែល​នឹង​ធ្វើឡើង​រាជធានី​ភ្នំពេញ​នៅ ថ្ងៃទី ១៦ និង ១៧ ខែមីនា ២០១៩ ដើម្បី​ដណ្តើមយក​ម្ចាស់​ជើងឯក TIGER STREET FOOTBALL FESTIVAL 2019 ។​
​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍ TIGER STREET FOOTBALL FESTIVAL 2019 សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
#TSFF2019



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu