បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ លោក ឃុត ប៊ុនឆូវ អភិបាលរងអភិបាលស្រុកភ្នំស្រុក និងលោកវរសេនីយ៍ទោ យ៉ត សុផល អធិការស្រុកភ្នំស្រុកនិងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតបានចុះណែនាំអំពីផលប៉ះពាល់នៃគ្រឿងញៀនដល់សិស្សានុសិស្ស នៅសាលាវិទ្យាល័យណាំតៅស្ថិតក្នុងភូមិឃុំណាំតៅ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោយ៉ត សុផល បានមានប្រសាសន៍ថា ក្នុងពិធីចុះផ្សព្វផ្សាយពីផលប៉ះពាល់និងការប្រើប្រាស់គ្រឿងញៀននេះសិស្សណា ឬ ជនណាដែលបានជក់គ្រឿងញៀនហើយនោះត្រូវជួបនិងវិបតិ្តយ៉ាងធំដូចជាការបាត់បង់ថវិកា ខូចសុខភាព ព្រាត់ប្រាសមិត្តភ័ក្រម្តាយឪពុក ខូចសុខភាពនិងរាងកាយ ខូចសរសៃប្រាសាទ បាត់ការបងចាំ គេចសាលា ប្រើអំពើហិង្សាក្នុងគ្រួសារ និងមិត្តភ័ក្រ នៅទីបញ្ចប់ គឺឆ្លងជំងឺគ្រប់មុខស្លាប់ដោយមិនអាចគេចបានឡើយ។
ក្នុងនោះលោកបានឡើងធ្វើបទបង្ហាញ ស្តីពីការផ្សព្វផ្សាយពីផលប៉ះពាល់ការប្រើប្រាស់គ្រឿងញៀនដល់សិស្សដើម្បីឲ្យបានយល់ដឹងឲ្យកាន់តែច្បាស់ អំពីបញ្ហាគ្រឿងញៀនដូច្នេះសិស្សទាំងអស់ត្រូវឆ្លើយថា ទេចំពោះគ្រឿងញៀន ហើយក្នុងការចុះផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀននេះ ដោយមានការណែនាំនិងយកចិត្តទុកដាក់ ខ្ពស់ពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ការចុះអនុវត្តណែនាំអំពីបញ្ហាគ្រឿងញៀនដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្ស នៅតាមវិទ្យាល័យនៅតាមមូលដ្ឋានជនបទដើម្បីអប់រំ ណែនាំបញ្ហាគ្រឿងញៀនដល់សិស្សនេះចង់ឲ្យសិស្សបានយល់ឲ្យកាន់តែច្បាស់អំពីវិបត្តិគ្រឿងញៀន។
ក្នុងនោះលោកឃុត ប៊ុនឆូវ ចង់ឲ្យអាជ្ញាធរកម្លាំងមានសមត្ថកិច្ចលោកគ្រូ អ្នកគ្រូត្រូវចូលសហការគ្នាដើម្បីទប់ស្កាត់និងលុបបំបាត់នៅបទល្មើសគ្រឿងញៀនដូចជាការជួញដូរ និងចែកចាយ ប្រើប្រាស់គ្រឿងញៀនមិនឲ្យមានក្នុងមូលដ្ឋានជាដាច់ខាតបើលោកគ្រូ អ្នកគ្រូ ប្អូនសិស្សានុសិស្ស និស្សិត ប្រជាពលរដ្ឋ ណាម្នាក់ប្រទះឃើញការលួចលាក់និងចែកចាយ ជួញដូរ គ្រឿងញៀន ប្រើប្រាស់កន្លែងណាត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមូលដ្ឋាន ឬ អាវុធហត្ថ និងសមត្ថកិច្ចនៅក្បែរយើង ជាបន្ទាន់៕
Source: Kampuchea Thmey Daily
0 Comments