ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គិតចាប់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ដល់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ មធ្យោបាយយានយន្តល្មើស សរុបចំនួន៧៨៥គ្រឿង អប់រំចំនួន៣៣៩គ្រឿង និងពិន័យ ចំនួន៤៤៦គ្រឿង។
សរុបលទ្ធផលយានយន្តល្មើសច្បាប់ចរាចរណ៍ រយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ចំនួន៣៨០១គ្រឿង អប់រំចំនួន១៥១០គ្រឿង និងពិន័យ ចំនួន២២៩១គ្រឿង។
ដោយឡែក លទ្ធផលត្រួតពិនិត្យ មួក និងកញ្ចក់ នៅក្នុងរាជធានីភ្នំពេញ រយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ សរុបរួម ចំនួន១០១៧៧គ្រឿង អប់រំចំនួន៨១៨គ្រឿង មធ្យោបាយពិន័យ ចំនួន១៦៦៤គ្រឿង ( មួក១១៧១គ្រឿង និងកញ្ចក់៤៣០ គ្រឿង ស្រវឹងចំនួន៣គ្រឿង និងយានផ្សេងៗ ចំនួន៦០គ្រឿង) ។
លទ្ធផលត្រួតពិនិត្យល្បឿន រយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ រកឃើញយានយន្តល្មើស ចំនួន១២០គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យអ្នកបើកបរមានជាតិ ស្រវឹង រយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ រកឃើញយានយន្តល្មើស ចំនួន១៤គ្រឿង អប់រំ ចំនួន៩គ្រឿង និងមធ្យោបាយពិន័យ ចំនួន៥គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments