Ad Code

ឆ្លង​ឆ្នាំ​សកល​ឆ្នាំនេះ រដ្ឋបាល​រាជធានី​នឹងធ្វើ​ឡើង​នៅ​វិមាន​ឈ្នះ ឈ្នះ ដោយមាន​ការ​ប្រគំ​តន្ត្រីសម័យ​ខ្នាត​ធំ ស្តង់​តាំងពី​ព័ណ៌​ផលិតផល និង​ការ​សម្តែង​សិល្បៈ​បុរាណ​ខ្មែរ សម័យ ជាច្រើន​ប្រភេទ​



​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ អន្តរជាតិ​និង​គណៈកម្មាធិការ​អន្តរក្រសួង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការរៀបចំ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​សកល​២០១៨​ ឈាន​ចូល​២០១៩​ ដែល​កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ច័ន្ទ​ ទី​៣១ ​ធ្នូ​ ឆ្នាំ២០១៨ នៅ​វិមាន​ឈ្នះ ឈ្នះ ស្ថិតនៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​លី​យ៉ុង ផាត់​មហាវិថី​ឈ្នះ ឈ្នះ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ ដោយមាន​ការរៀបចំ​ប្រគំ​តន្ត្រីសម័យ​ខ្នាត​ធំ អម​ដោយ​ដាក់​ស្តង់​តាំងពី​ព័ណ៌​ផលិតផល ការ​សម្តែង​សិល្បៈ​បុរាណ​ខ្មែរ សម័យ ជាច្រើន​ប្រភេទ​។



នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែលមាន​អត្ត​ន័យ​ដូចខាងក្រោម​នេះ​ ៖

រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​សម្តេច​ប​ទ្រង់​ឯកឧត្តម​លោកជំទាវ អ្នក​ឧក​ញ្ញា លោក លោកស្រី​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យបាន​ជ្រាបថា ជា​រៀងរាល់​ឆ្នាំ រដ្ឋបាល​រាជធានី​ភ្នំពេញ តែងតែ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​សកល​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​។ ដោយឡែក​ឆ្នាំនេះ​គឺជា​ខួប​លើក​ទី​២០​នៃ​ការ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ អន្តរជាតិ​និង​គណៈកម្មាធិការ​អន្តរក្រសួង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការរៀបចំ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​សកល​២០១៨​ឈាន​ចូល​២០១៩​ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃ​ច័ន្ទ​ទី​៣១​ ធ្នូ ​២០១៨ នៅ​វិមាន​ឈ្នះ ឈ្នះ ស្ថិតនៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​លី​យ៉ុង ផាត់​មហាវិថី​ឈ្នះ ឈ្នះ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា​រាជធានី​ភ្នំពេញ ដោយមាន​ការរៀបចំ​ប្រគំ​តន្ត្រីសម័យ​ខ្នាត​ធំ អមដោយ​ដាក់​ស្តង់​តាំងពី​ព័ណ៌​ផលិតផល ការសម្តែង​សិល្បៈ​បុរាណ​ខ្មែរ សម័យ ជាច្រើន​ប្រភេទ​។



ដើម្បី​ញ៉ាំង​ឲ្យ​បរិយាកាស​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​សកល​២០១៨ នេះ​ប្រព្រឹត្តទៅ​ប្រកបដោយ​មហាឡារិក អធិកអធម និង​សប្បាយរីករាយ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អញ្ជើញ​សម្តេច​ទ្រង់​ឯកឧត្តម​លោកជំទាវ អ្នក​ឧកញ៉ា លោក លោកស្រី​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ពិធី​ឆ្លង​ឆ្នាំ​សកល​នៅ​បរិវេណ​ឈ្នះ ឈ្នះ​ឲ្យបាន​ច្រើន​កុះករ​៕






Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu