Ad Code

ជន​ជួញដូរ និង​ប្រើ​ប្រាស់​គ្រឿងញៀន​៣​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​និង​វត្ថុតាង​ថ្នាំញៀន​៣​កញ្ចប់​



ភ្នំពេញ ៖ កម្លាំង​ខណ្ឌ និង​ប៉ុស្តិ៍​ឫស្សី​កែវ​បាន​បើក​ការស្រាវជ្រាវ​ឃាត់​ជាក់ស្តែង​ករណី​ជួញដូរ​និង​ប្រើ​ប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន ០៣​នាក់​រួម​ទាំង​ថ្នាំញៀន​៣ កញ្ចប់ កាលពី​យប់​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១៨ នៅ​ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ​១​ ខណ្ឌ​ឫស្សី​កែ​វ។



ប្រភព​ឲ្យ​ដឹង​ថា ​ជន​សង្ស័យ​ទី​០១​ឈ្មោះ សំ ហាន ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ក្រុម​ទី​១០ ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ មុខរបរ​រើស​អេតចាយ (​ជួញដូរ​) ០២​ឈ្មោះ ហោ ចាន់​ធី ភេទ​ស្រី អាយុ​២០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ក្រុម​ទី​១០ ភូមិសាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ មុខរបរ​នៅផ្ទះ។



ទី​៣ ហេង សុ​ផានិត​ ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ មុខរបរ​ក្រុមហ៊ុន​KNSK នៅ​ភូមិ​គៀន​ឃ្លាំង​ព្រែកលៀប។ សម្ភារៈ​ដកហូត​មាន ក្រាម​ពណ៌​ស​ថ្លា​ចំនួន ០៣​កញ្ចប់​តូច ប្រាក់​សែន ក្រដាស១០ដុល្លា ចំនួន​១៥​សន្លឹក ប្រាក់​ចំនួន ១១,៦០០ រៀល​និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​ចំពោះមុខ​ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu