Ad Code

CDC សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជូន​ដល់​ក្រុមហ៊ុន​ចំនួន​១២ ដែល​មាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ​៣០១,០៨​លាន​ដុល្លា



ភ្នំពេញ ​៖ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​វិនិយោគ គណៈកម្មាធិការ​វិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​ចេញ “​វិ​ញ្ញាបនប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ចំនួន​១២ ដែល​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ប្រមាណ​៣០១,០៨​លាន​ដុល្លា​អាមេរិក នៅ​ប្រទេស​កម្ពុជា ហើយនឹង​អាច​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​៦៨១០​កន្លែង នេះ​បើតាម​ការបញ្ជាក់​ពី CDC។

តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​បញ្ជាក់ថា ក្រុមហ៊ុន​ចំនួន​១២​នោះ​រួមមាន ទី​១-​ក្រុមហ៊ុន “XINZHONGYING EMBROIDERY & TEXTILE CO.,LTD.” ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អង្គ​ត្រគៀត សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ (​អតីត​ខណ្ឌដង្កោ​) រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ​៤,៣៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៦៧១​កន្លែង​។

ទី​២, តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ឯកភាព​ឲ្យ​ធ្វើ​ការវិនិយោគ តែ​ពុំ​មាន​ការ​លើកទឹកចិត្ត សម្រាប់​គម្រោង​បង្កើត​រោងចក្រ​ផលិត​បារី​របស់​ក្រុមហ៊ុន “XIAMENT TOBACCO (CAMBODIA) CO.,LTD.” ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្រាំងស្វាយ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ​២,៧៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៧១​កន្លែង។ ទី​៣, គណៈកម្មាធិការ​វិនិយោគ​កម្ពុជា ក៏បាន​សម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន FAR EAST IMPORT EXPORT CO.,LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រា និង​ស្រា​បៀរ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​ធំ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ​១៣,១៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៦០​កន្លែង​។

ទី​៤, ក្រុមហ៊ុន “GO FRESH F & B CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ទឹកក្រូច ទឹក​ផ្លែឈើ ទឹកបរិសុទ្ធ និង​នំ​ស្រួយ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​តា​ឌូ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ មាន​ទុន​វិនិយោគ​ប្រមាណ ១៧,៥៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨២១​កន្លែង​។

ទី​៥, ក្រុមហ៊ុន “LIEFENG OUTDOORS (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ដេរអាវ​សុវត្ថិភាព តង់ និង​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ពេ​ជ​ចង្វា ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៥,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​១.៦០១​កន្លែង​។

​ទី​៦, ក្រុមហ៊ុន​-“LAMUES LIGHT ENTERPRISE CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​អំពូល​ភ្លើងពណ៌​សម្រាប់​តាំង​លម្អ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​អតីត​ខណ្ឌដង្កោ​) រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៥,៦៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥១៨​កន្លែង​។

ទី​៧, ក្រុមហ៊ុន “ALEX CORPORATION.” គម្រោង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់ ២៣០KV ពី​ស្ថានីយ​វា​រី អគ្គិសនី​ស្ទឹង​តា​តៃ (​ខេត្តកោះកុង​) មក​រាជធានី​ភ្នំពេញ (​ស្ថានីយ​បែក​ចាន​) តាម​រូបភាព សាងសង់​-​ដំណើរការ​-​ផ្ទេរ (BOT) មាន​ទុនវិនិយោគ​ប្រមាណ ១៣៦,៦៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៤​កន្លែង​។

ទី​៨, ក្រុមហ៊ុន “LAN KAY PLASTIC TECHNOLOGY (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ពី​ប្លា​ស្ទិ​ក “​កែវ ដប ចាន ប្រអប់ ថង់​...” ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ២,៩៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៥៨​កន្លែង​។

ទី​៩, ក្រុមហ៊ុន “DER SHENG FA PACKAGING INDUSTRIAL CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បោង ប្លា​ស្ទិ​ក និង​បោះពុម្ព ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៣ ក្រុម​៨ ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,២៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​១៥៧​កន្លែង​។

ទី​១០, ក្រុមហ៊ុន “S.H.R.N.G INVESTMENT CO.,LTD.” គម្រោង​ធ្វើ​អាជីវកម្ម​ថ្ម​អារ (​ថ្ម​ម៉ាប​) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​តំបន់​ភ្នំ​ជំរាល ភូមិ​ព្រៃ​ជ្រៅ ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មាន​ទុន​វិនិយោគ​ប្រមាណ ៤,៦៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩៦​កន្លែង​។

ទី​១១, ក្រុមហ៊ុន “DONGLIANG PAPER MILL INDUSTRY TECHNOLOGY (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រដាស​វេច​ខ្ចប់​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្រះកែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង មាន​ទុន​វិនិយោគ​ប្រមាណ ១១,១១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤០១​កន្លែង​។

ទី​១២, ក្រុមហ៊ុន “SCORPIO CAMTRIP CO.,LTD.” គម្រោង​សាងសង់ និង​ធ្វើ​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ចំនួន​៦០០​បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​លេខ​៨ ឃុំ​សំពៅ​លូន ស្រុក​កោះធំ ខេត្តកណ្តាល មាន​ទុន​វិនិយោគ​ប្រមាណ ៩៤,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​១.២២១​កន្លែង​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu