ព្រះវិហារ ៖ រង្វង់មូលស្រអែម ស្ថិតនៅទីប្រជុំជនឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គ្រោងនឹងធ្វើពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងលោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានឲ្យដឹងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះថា គម្រោងប្លង់រង្វង់មូលស្រអែម ស្ថិតនៅទីប្រជុំជនឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គ្រោងនឹងធ្វើពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១១ធ្នូ វេលាម៉ោង៣ រសៀល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ។
លោកបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តព្រះវិហារ បន្ទាប់ពីផ្លូវភ្លោះ និងបុស្បុកលោកតាសួង ដែលមាន លោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត។
សម្រាប់កម្មវិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់រង្វង់មូលស្រអែមខាងលើ លោកបានសូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការទាំងអស់ ចូលរួមក្នុងកម្មវិធីនេះ និងអាចចូលរួមមានមតិយោបល់កែតម្រូវឲ្យបានគ្រប់ៗគ្នា៕
Source: Kampuchea Thmey Daily
0 Comments