Ad Code

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ប្រកាស​ស្វាគមន៍​ការ​វិល​ចូល​ស្រុក​វិញ​របស់ សម រង្ស៊ី ជាមួយ​ខ្នោះ និង​គុក



​កណ្តាល ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ញើ​សារ​នយោបាយ​ទៅកាន់​អតីត​មេ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ថា សម្តេច​បាន​ត្រៀមខ្លួន​រួចស្រេច​ហើយ​ដែរ​សម្រាប់​ទទួល​អ្នក​ដែល​បាន​ត្រៀមខ្លួន​ចូល​ស្រុក ជាមួយ​ខ្នោះ​និង​គុក​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់​ទុក​មនុស្ស​សម រង្ស៊ី​ ថា​ ជា​មនុស្ស​កំសាក និង អគុណ​ធម៌​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​នយោបាយ​នេះ​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង ១,៥ ម៉ឺន​នាក់ នៅ​ខេត្តកណ្ដាល​កាលពី​ព្រឹក​ថ្ងៃទី​២៦​ ខែធ្នូ​នេះ​។ សម្ដេចនាយក​រដ្ឋមន្ត្រី​ផ្ដាំ​ឲ្យ ​លោក​សម រង្ស៊ី​ ចូល​ស្រុក​តាម​ការសន្យា​ហើយ​សម្ដេច​ក៏បាន​ត្រៀម​ខ្នោះ​និង​គុក​សម្រាប់ ​លោក​ សម រង្ស៊ី​ ផង​ដែរ​។

សម្តេច​បន្ត​ថា ​បើសិនជា​ហ៊ាន​ចូល​ស្រុក​អ្នកឯង​នឹង​បាន​ចូល​គុក​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ហើយ​អ្នកឯង​ប្រហែល​ក្លាយជា​វីរបុរស​នៃ​ការ​ជាប់គុក ប៉ុន្តែ​សម្តេច​ជឿ​ថា ​មនុស្ស​នេះ​កំសាក​បំផុត​មិន​ហ៊ាន​ចូល​មក​ស្រុក​ទេ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រកាសប្រាប់​ទៅ​អាកាសចរណ៍​ទាំងអស់​ទទួល​លោក​សម រង្ស៊ី ចូល​មក​ស្រុក​ផងដែរ បើសិន​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ចង់​ចូល​មក​ហើយ​មាន​ព្រលាន​យន្តហោះ​ដល់​ទៅ​៣​ដែល​សម រង្ស៊ី អាច​ជ្រើស​មួយ​ណា​ក៏បាន ចុះ​នៅ​ភ្នំពេញ ចុះ​នៅ​សៀមរាប និង ចុះ​នៅ​កំពង់សោម កន្លែង​ណា​ក៏បាន។



សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា «​ខ្ញុំ​ក៏បាន​ត្រៀមខ្លួន​រួចស្រេច​ហើយ​ដែរ​សម្រាប់​អ្នក​ដែល​បាន​ត្រៀមខ្លួន​ចូល​ស្រុក​ខ្ញុំ​ក៏បាន​ត្រៀម​ខ្នោះ និង​គុក​រួចហើយ​ដែរ​។ សូម​អញ្ជើញ​អ្នកក្លាហាន​មកកាន់​ទឹកដី​កម្ពុ​ជាមុន​ក៏បាន​ក្រោយ​ក៏បាន​បន្ទាប់ពី​ឱសានវាទ​នៃ​ការ​ភ្នាល់​គ្នា​គឺ​ក្រោយ​ថ្ងៃ​១ ខែមីនា​។ សូម​អញ្ជើញ​បើ​មិន​មក​អ្នកឯង​មិនមែន​ជា​មនុស្ស​ទេ​គឺជា​សត្វ​តិរច្ឆាន​។ អញ្ជើញ​មក​ព្រៃ​ស ឬ ត្រពាំង​ថ្លុង ឬ​ព្រះវិហារ ឬ​ឧ​ត្ត​រ​មានជ័យ ឬ​កន្លែង​ណា Everywhere សូម​អញ្ជើញ​អ្នកក្លាហាន​ចូល​ស្រុក ដើម្បី​ទទួលទោស​ដែល​អ្នកមាន​រួច​ទៅ​ហើយ​មិន​ចាំ​បាច់​រត់ចោលស្រុក​ហើយ​ប្រកាស​ផ្តល់​ក្តី​សង្ឃឹមថានឹង​ចូល​ស្រុក​»​។

សម្តេច​បាន​បញ្ជាក់​ថា «​ខ្ញុំ​បាន​ប្រាប់​អាកាសចរណ៍ កុំ​ឲ្យ​ហាមឃាត់​អាកាសចរណ៍​ទាំងអស់​ដឹក​អា​ជន​ហ្នឹង គឺ​ឲ្យ​គេ​ដឹក​មក ខ្ញុំ​ក៏​ចង់​ជម្រះបញ្ជី​ជាមួយ​អា​ជន​នេះ​ឲ្យ​បាន​ច្បាស់​។ ខ្ញុំ​បាន​ប្រាប់​អាកាសចរណ៍​ស៊ីវិល​កុំ​ហាមឃាត់​ក្នុង​ការ​ដឹក​អា​ចង្រៃ​នេះ​ចូល​ស្រុក ព្រោះ​យើង​ត្រូវ​ដាក់​ខ្នោះ​វា ព្រោះ​យើង​តាម​ចាប់​វា​យូរហើយ​ចាប់​មិនបាន ឥឡូវ​វា​ចូល​ឲ្យ​ចាប់​ហើយ​វា​មិន​ស្រួល​។ សូម​អញ្ជើញ​មក​ខ្ញុំ​ក៏បាន​ត្រៀមខ្លួន​ហើយ​ដែរ ប៉ុន្តែ​បើសិន​អ្នកឯង​មិន​មក ថ្ងៃទី​០១ ខែមីនា ដែល​ជា​ឱសានវាទ​នៃ​ការ​ភ្នាល់​គឺ​អ្នកឯង​ជា​សត្វ​ឆ្កែ​សុទ្ធ ខ្ញុំ​ហៅ​អ្នកឯង​ជា​ឆ្កែ​គ្រាន់តែ​ព្រុះ​បើ​ពូកែ​ណាស់ ! ពេលណា​ក៏​រត់​ដែរ​ឲ្យ​តែ​មានរឿង​គឺ​រត់​មិន​ថា​រឿង​តូច ឬ​រឿង​ធំ គឺ​ដឹង​តែ​រត់ រួចហើយ​តាំង​ប្រកាស​មកហើយ​»។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា «​លើក​មុន ខ្ញុំ​លើកលែងទោស​ឲ្យ​អ្នកឯង​ចំ​ថ្ងៃ​ឪពុក​ខ្ញុំ​ទទួលមរណភាព តែ​លើក​នេះ​ខ្ញុំ​មិនបាន​លើកលែងទោស​អ្នកឯង​ទេ​ខ្ញុំ​បញ្ជា​ឲ្យ​ដាក់​ខ្នោះ​អ្នកឯង ព្រោះ​រដ្ឋបាល​ត្រូវ​អនុវត្ត​សាលដីកា​តុលាការ​ នរណា​ចង់​ថា​អី​ថា​ចុះ​ល្អ​ដែរ​ សូម​អញ្ជើញ​មក​ជាប់គុក ហើយ​ចូលឆ្នាំ​ខ្មែរ​សូម​មក​ចូលឆ្នាំ​នៅក្នុង​គុក​ប្រហែលជា​ក្លាយជា​វីរបុរស ប៉ុន្តែ​តាម​ការ​យល់ដឹង​នៃ​មនុស្ស​ជាច្រើន​គឺថា​មនុស្ស​នេះ​ជា​មនុស្ស​កំសាក​។ ខ្ញុំ​និយាយ​បែបនេះ​គឺ​ខ្ញុំ​ចង់​រុញ​ដើម្បី​ឲ្យ​អ្នកឯង​ចូលមក​»​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែប​ចំអក​ទៅ​ឲ្យ​លោក​សម រង្ស៊ី ថា ជា​មនុស្ស​អ​គុណធ៌ម​បំផុត​ដែល​ហ៊ាន​យក​សេរីភាព​របស់​បុគ្គល​ដែល​ជា​ដៃគូ​នយោបាយ​មក​ភ្នាល់​ជា​ល្បែង។ ជា​មួយ​នេះ​សម្តេច​តេ ជោ ហ៊ុន សែន ក៏បាន​ចាត់ទុក​សម រ​ង្ស៊ី​ថា​ ជា​មនុស្ស​កំសាក​បំផុត ព្រោះ​ជន​នេះ​បានតែ​អួត​តែ​មិនដែល​ហ៊ាន​ធ្វើតាម​ការសន្យា​នោះទេ។



សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា «​នៅ​សុខ​មិន​សុខ​ទៅ​យក​សិទ្ធិ​សេរីភាព​របស់​អ្នកដទៃ​យក​មក​ភ្នាល់ បើ​ខ្ញុំ​មិន​ភ្នាល់​ទេ​គឺ​គេ​ថា​ខ្ញុំ​នឹង​កំសាក​អន់​។ ប៉ុន្តែ​គេ​ចាប់​ចំណុច​ខុស​បំផុត​ពេល​ដែល​ខ្ញុំ​ប្រកាស​ភ្នាល់​គេ​ថា​យើង​សម្រេច​ជំនួស​តុលាការ ក៏ប៉ុន្ដែ​សុំ​ស្ដាប់​សម្ដី​ខ្ញុំ​ឡើងវិញៗ​ដែល​ពាក្យ​ថាបើ​មិនទាន់​កាត់ទោស​ផង តើ​មានទោស​ឯណា​សម្រាប់​ការលើកលែង​ទោះបី​ដល់​សេះ​ដុះ​ស្នែង​ក៏​រឿង​នេះ​មិនអាច​កើត​បាន​ដែរ​។

សម្ដេច​តេ​ជោ​បន្ដ​ថា «​អ្វី​ដែល​ហួសចិត្ត​គឺ​នៅ​ត្រង់​ថា​ យក​សេរីភាព​បុគ្គល​ដែល​ជា​ដៃគូ​នយោបាយ​របស់​គេ​យក​មក​ធ្វើជា​ល្បែងភ្នាល់ ឯខ្ញុំ​បាន​បញ្ជាក់​ហើយ​ខ្ញុំ​មិន​ភ្នាល់​មិនបាន​ប៉ុន្ដែ​វា​អគុណ​ធម៌ តែ​ត្រូវតែ​ភ្នាល់​។ ចឹ​ង​ទេ​សង្ឃឹម​ថា បើ​មាន​សេចក្ដីក្លាហាន​គេ​ប្រកាស​ហើយ​គេ​ថា​គេ​នឹង​មក​ឆាប់ៗ​សូម​អញ្ជើញ​ខ្ញុំ​ក៏​ត្រៀម​អា​ឆាប់​នឹង​ហើយ​ដែរ Everytime»។

យ៉ាងណាក៏ដោយ​សម្រាប់​ការ​ចាប់​វ៉ៃ​ខ្នោះ​លោក សម រ​ង្ស៉ី​នេះ​ ត្រូវ​បាន​សម្តេច​បញ្ជាក់​ថា ​ការ​វ៉ៃខ្នោះ សម រង្ស៊ី នឹង​ធ្វើ​ឡើង​តាមរបៀប​របស់​អាមេរិក​ដែល​ចងស្លាបសេក​មិន​ដាក់​ពីមុខ​នោះទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu