Ad Code

លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​៧​ធ្នូ​ យានយន្ត​ល្មើស​៧៣២​គ្រឿង​



​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់​វេលា​ម៉ោង១៤និង​០០​នាទី ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨ ដល់​វេលា​ម៉ោង១៤និង​០០​នាទី ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៨ មធ្យោបាយ​យានយន្ត​ល្មើស សរុបចំនួន៧៣២​គ្រឿង អប់រំចំនួន២៦៥​គ្រឿង និង​ពិន័យ ចំនួន៤៦៧​គ្រឿង។​

សរុប​លទ្ធផល​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ រយៈពេល៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ ចំនួន ៤៥៣៣​គ្រឿង អប់រំ ចំនួន១៧៧៥​គ្រឿង និង​ពិន័យចំនួន២៧៥៨​គ្រឿង។​

ដោយឡែក លទ្ធផល​ត្រួតពិនិត្យ មួក និង​កញ្ចក់ នៅ​ក្នុង​រាជធានី​ភ្នំពេញ រយៈពេល៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ សរុប​រួម ចំនួន១១.៨០១​គ្រឿង អប់រំ ចំនួន៩៥៤​គ្រឿង មធ្យោ​បាយ​ពិន័យ ចំនួន២.០១៤​គ្រឿង ( មួក១៤១៩​គ្រឿង និង​កញ្ចក់​៥២៤​គ្រឿង ស្រវឹង ចំនួន​៣​គ្រឿង និង​យាន​ផ្សេងៗ ចំនួន​៦៨​គ្រឿង)។

លទ្ធផល​ត្រួតពិនិត្យ​ល្បឿន រយៈពេល​៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ រកឃើញ​យានយន្ត​ល្មើស ចំនួន​២០៩​គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ​ស្រវឹង រយៈ​ពេល​៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ រកឃើញ​យានយន្ត​ល្មើស ចំនួន​១៤​គ្រឿង អប់រំ ចំនួន​៩​គ្រឿង និង​មធ្យោបាយ​ពិន័យ ចំនួន៥​គ្រឿង៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu