ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គិតចាប់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដល់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ មធ្យោបាយយានយន្តល្មើស សរុបចំនួន១៣២៣គ្រឿង អប់រំចំនួន៥៣៤គ្រឿង និងពិន័យ ចំនួន៧៨៩គ្រឿង។
សរុបលទ្ធផលយានយន្តល្មើសច្បាប់ចរាចរណ៍ រយៈពេល១៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ចំនួន៨៦៥៧គ្រឿង អប់រំចំនួន៣២២១គ្រឿង និងពិន័យ ចំនួន៥៤៣៦គ្រឿង។
ដោយឡែក លទ្ធផលត្រួតពិនិត្យ មួក និងកញ្ចក់ នៅក្នុងរាជធានីភ្នំពេញ រយៈពេល១៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ សរុបរួម ចំនួន២៨.៥៤៨គ្រឿង អប់រំ ចំនួន២.១៦៧គ្រឿង មធ្យោបាយពិន័យ ចំនួន៤.៧៩២គ្រឿង ( មួក៣៤៥១គ្រឿង និងកញ្ចក់១.១៩១គ្រឿង ស្រវឹង ចំនួន ៤គ្រឿង និងយានផ្សេងៗ ចំនួន១៤៦គ្រឿង )។
លទ្ធផលត្រួតពិនិត្យល្បឿន រយៈពេល១៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ រកឃើញយានយន្តល្មើស ចំនួន៣៧០គ្រឿង។
ចំណែក លទ្ធផល ត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹងរយៈពេល១៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ រកឃើញយានយន្តល្មើស ចំនួន១៤គ្រឿង អប់រំចំនួន៩គ្រឿង និងមធ្យោបាយពិន័យ ចំនួន៥គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments