Ad Code

ក្រុម​ណាហ្គា​វើ​ល បង្ហាញ​សមាជិក​បរទេស​ទី​៤ ជា​ជនជាតិ ទួ​រ​មី​នី​ស្ថាន ត្រៀម​ប្រកួត​ពាន AFC Cup 2019



​ក្លិប​បាល់ទាត់​ណាហ្គា​វើ​ល ម្ចាស់​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បាន​បានបង្ហាញ​កីឡាករ​បរទេស​ទី​៤​ដែលជា​ជនជាតិ​ទួ​រ​មី​នី​ស្ថាន ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ក៏ដូចជា​ត្រៀម​ប្រកួត​ក្នុង​វគ្គ​ចែក​ពូ​ល​នៃ​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AFC Cup 2019 ខាងមុខ​ដែល​នឹង​ចាប់ផ្តើម​ពី​ខែកុម្ភៈ តទៅ​។

​កីឡាករ​សមាជិក​ថ្មី​រូប​នេះ ​មាន​តួនាទី​ជា​ខ្សែបម្រើ​ជនជាតិ​ទួ​រ​មី​នី​ស្ថាន Amir Gurbani​។ រូបគេ​ធ្លាប់​រួមចំណែក​ជួយ​ក្លិប​ស្រុកកំណើត Balkan លើក​ពាន​កម្រិត​ទី​៣​អាស៊ី AFC President's Cup 2013 និង​លេង​នៅ​ក្លិប​មួយចំនួនទៀត​នៅ​អាស៊ី​ផង​ដែរ​។ យោង​តាម​ការ​កំណត់រ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​បញ្ជាក់​ថា ​ក្លិប​ជា​សមាជិក​របស់​លី​គ​ខ្លួន​មាន​សិទ្ធិ​ចុះបញ្ជី​កីឡាករ​បរទេស​ចំនួន​៥​នាក់​ ប៉ុន្តែ​ដាច់ខាត​ក្នុង​នោះ​ ត្រូវ​តែ​មាន​កីឡាករ​ជា​ជនជាតិ​សមាជិក​ទ្វីបអាស៊ី ១​រូប​។ ចំពោះ​ក្រុម​ណាហ្គា​វើ​ល វិញ​នៅ​ពេល​នេះ​មាន​កីឡាករ​បរទេស​៤​នាក់​ហើយ​បូក​ទាំង​កីឡាករ Gurbani បន្ទាប់ពី​មាន​កីឡាករ​ចាស់ៗ​ដូចជា Anderson Zogbe ជនជាតិ​កូ​ឌី​វ័រ​, Paul Esoh Omogba និង Kipson ជនជាតិ​នី​ហ្សេ​រី​យ៉ា​។



លោក មាស ចាន់ណា ដែល​ជា​គ្រូបង្វឹក​ប្រចាំ​ក្រុម​ណាហ្គា​វើ​ល ទើបតែ​ដឹកនាំ​កីឡាករ​ទាំង​ខ្មែរ​និង​បរទេស​ទៅ​ប្រកួត​មិត្តភាព​និង​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ កាលពី​ពេល​ថ្មីៗ​ចាប់ពី​ថ្ងៃទី​៨​ដល់​១៥ ខែមករា ឆ្នាំ​២០១៨​ពោលគឺ​ឆ្លង​ការ​ប្រកួត​មិត្តភាព​៤​ប្រកួត​នៅ​ទីនោះ​។​ សូម​បញ្ជាក់​ថា ​ក្រុម​ណាហ្គា​វើ​ល ស្ថិតនៅ​ពូ​ល F ក្នុង​ពានរង្វាន់ AFC Cup 2019 ជាមួយ​ក្រុម Hanoi FC (​ម្ចាស់​ជើងឯក​លី​គ​កំពូល​វៀតណាម​) ក្រុម​Tampines Rovers ( ជើងឯក​រង​លី​គ​កំពូល​សិង្ហ​បុរី ) និង Yangon United ( ជើងឯក​លីគ​កំពូល​មី​យ៉ាន់​ម៉ា​) ឬ Zwekapin United​ក្រុម​លេខ​៣​នៅ​លី​គ​មី​យ៉ាន់​ម៉ា ដូចគ្នា​។

តាម​គម្រោងការ​ប្រកួត​នឹង​ចាប់ផ្ដើម​នា​ខែ កុម្ភៈ ដើមឆ្នាំ​ក្រោយ​តាម​រូបមន្ត​វិលជុំ​សន្សំ​ពិន្ទុ សរុប​ស្មើ​៦​ប្រកួត (​ក្នុង​ដី​និង​ក្រៅ​ដី​) ដើម្បី​យក​តែ​មួយ​ក្រុម​ឡើង​ទៅ​វគ្គ​បន្ត ដោយ​គ្រោង​នឹង​បញ្ចប់​ការប្រកួត​ទាំងមូល​នៅ​ដើមខែ​តុលា ឆ្នាំ​២០១៩​។ នេះ​ជា​ឆ្នាំ​ទី​១ សម្រាប់​ណាហ្គា​វើ​ល ក្នុងការ​ប្រកួត​នៅ​វគ្គ​បែងចែក​ពូ​ល​បន្ទាប់ពី​បាន​ក្លាយជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០១៨ ខណៈ​កាលពី​ឆ្នាំ​២០១៧ ធ្លាប់​បាន​ចូល​រួម​ប្រកួត​ម្តង​តែ​ត្រូវ​ប្រកួត​ជម្រុះ​នៅ​វគ្គ​ជម្រុះ​បឋម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu