Ad Code

អភិបាលរង​ខេត្ត​ ថ្លែង​ការ​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សាខា​ពន្ធដារ​ខេត្ត​ដែល​បាន​រក​ចំណូល​ជូន​ជាតិ​លើស​ផែនការ​តាម​ការគ្រោងទុក



រតនគិរី ៖ លោក មួង ប៉ាង អភិបាលរង​ខេត្ត តំណាង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គភាព​សាខា​ពន្ធដារ​ខេត្ត​ដែល​បា​នរក​ចំណូល​ជូន​ជាតិ​ក្នុង​ឆ្នាំ​២០១៨ លើស​ផែនការ​គ្រោងទុក​។ ការ​ថ្លែង​បែបនេះ​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​អភិបាលរង​ខេត្ត​អញ្ជើញ​ជា​អធិបតី​កិត្តិយស​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី​កាតព្វកិច្ច​បង់ពន្ធ​ពាក់ព័ន្ធ​និង​អចលនទ្រព្យ​ដែល​បាន​ធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប​ស៊ី​ត្រា​នា​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០១៩។



លោក​អភិបាលរង​ខេត្ត​បាន​បន្តថា ការ​រួម​ចំណែក​បង់ពន្ធ​ គឺ​ពិត​ជា​មាន​សារៈសំខាន់​ចំពោះ​ការ​រួម​ចំណែក​ម្នាក់​បន្តិចៗ​បូក​ផ្សំ​គ្នា​បានជា​ចំណូល​ថវិកា​ដ៏​ធំ​មួយ​ដែល​អាច​យក​ទៅ​អភិវឌ្ឍ​សង្គមជាតិ​បាន មាន​ដូច​ជា​ចំណាយ​ការសាងសង់​ផ្លូវ​ស្ពាន​សាលារៀន​ មន្ទីរ​ពេ​ទ្យ​ ចំណាយ​លើ​ការធានារ៉ាប់រង​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ និង​ចំណាយ​សម្រាប់​ការពារ​ប្រទេស​និង​បូរណភាព​ទឹកដី​និង​ចំណាយ សម្រាប់​លើ​កិច្ចការ​ដឹកនាំ​ប្រទេស​។



លោក​អភិបាលរង​បាន​បន្ត​ទៀត​ថា ដើម្បី​ឲ្យ​រក​ចំណូល​បាន​មាន​និរន្តរភាព​យើង​ត្រូវ​ឲ្យ​ធាតុ​សំខាន់​ចំនួន​២​គឺ អង្គភាព​ពន្ធដារ​ត្រូវ​អនុវត្ត​ដូច​ច្បាប់​កំណត់​និង​អ្នក​ជាប់ពន្ធ ​ត្រូវ​ចេះ​ច្បាប់​ទើប​អ្នក​បង់​ព្រម​បង់ពន្ធ​ដោយ​សុទ្ធចិត្ត​និង​ដោយ​ទឹកចិត្ត​ជ្រះថ្លា​ដែល​វា​ជា​លំហូរ​បង់ពន្ធ​ប្រកបដោយ​និរន្តរភាព​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu