Ad Code

ក្រុម​វិសាខា បន្ត​រកបាន​ជ័យជម្នះ​ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ប្រទេស​ថៃ​



ក្លិប​បាល់ទាត់​វិសាខា សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ចេញដំណើរ​ទៅ​បោះជំរុំ​ហ្វឹកហាត់​និង​ប្រកួត​មិត្តភាព​នៅ​ប្រទេស​ថៃ រយៈពេល​ខ្លី មុនពេល​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ មកដល់​ខណៈ​ក្រុម​មួយ​នេះ​បាន​យកឈ្នះ​លើ​ក្រុម MOF CUSTOMS UNITED ដោយ​លទ្ធផល​១​ទល់់​០​នៅ​ល្ងាច​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ នេះ ថ្មីៗ​នេះ​។

ការប្រកួត​កម្ដៅ​សាច់ដុំ​នេះ ក្រុម​ទាំងពីរ បាន​រក្សា​លទ្ធផល​ស្មើគ្នា ០-០ នៅ​តង់​ទី​១ តែ​ចូល​តង់​ទី​២ បាន​រយៈពេល​១០​នាទី កីឡាករ​របស់​ក្លិប​កីឡាបាល់ទាត់​វិសាខា ទាត់​បំប៉ោង​សំណាញ់​ទី​ក្រុម​ម្ចាស់ផ្ទះ​១​គ្រាប់ ដែ​លើ​ជា​គ្រាប់​បាល់​ជ័យជម្នះ​តែម្ដង ។ ក្រុម​ទាំងពីរ បាន​ជួបគ្នា​ម្ដង​រួចមកហើយ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដោយ​បញ្ចប់​លទ្ធផល​ត្រឹម​ស្មើគ្នា ១-១​។​



ក្លិប​កីឡាបាល់ទាត់​វិសាខា បានធ្វើ​ដំណើរ​មកដល់​រាជធានី​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី​០៧ ខែមករា ខណៈ​កម្មវិធី​បោះជំរុំ​របស់​ក្លិប​នឹង​បញ្ចប់​នា​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩​ខាងមុខ​។ គិត​មកទល់ពេលនេះ ក្លិប​កីឡាបាល់ទាត់​វិសាខា ក៏បាន​ឆ្លងកាត់​ការប្រកួត​មិត្តភាព​អន្ដរជាតិ ៣​ប្រកួត​រួចមកហើយ​ដែរ​ជាមួយ​លទ្ធផល​ឈ្នះ​២ និង​ស្មើ ១ រួមមាន​ឈ្នះ​ក្រុម PAHANG FA របស់​ម៉ាឡេស៊ី ៣-១, ឈ្នះ​ក្រុម RSU FC ៥-០ និង​ប្រកួត​ស្មើ​ក្រុម​ត្រៀម​លេង​លី​គ​ទី​២ របស់​ថៃ ឆ្នាំ​២០១៩ MOF CUSTOMS UNITED ១-១ និង​យកឈ្នះ​លើ​ក្រុម​MOF CUSTOMS UNITED វិញ​ម្តង​។

គួរ​បញ្ជាក់​ថា នេះ​គឺជា​ការប្រកួត​មិត្តភាព​លើក​ទី​៤ សម្រាប់​កម្មវិធី Pre-Season Tour របស់​ក្លិប​កីឡាបាល់ទាត់​វិសាខា ដោយ​បញ្ចប់​ជាមួយ​លទ្ធផល​ឈ្នះ​៣ និង​ស្មើ​១ ។ ចំពោះ​កម្មវិធី​ប្រកួត​បន្ទាប់ ក្លិប​កីឡាបាល់ទាត់​វិសាខា នឹងត្រូវ​ជួប​ក្រុម​សមាជិក​លី​គ​ទី​២ របស់​ថៃ Air Force United ហើយ​មានការ​ប្រកួត​មិត្តភាព ១​ប្រកួត​ទៀត មុន​ត្រឡប់​ទៅ​កម្ពុជា​វិញ នា​ថ្ងៃទី​១៨ ខែមករា​ខាងមុខ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu