Ad Code

ឈ្លោះប្រកែក​ជាមួយ​ប្តី​បន្តិចបន្តួច ​ខឹង​រត់​ទៅ​ចង​.​ក​ សម្លាប់​ខ្លួនឯង​



រតនគិរី​ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​ឈ្លោះប្រកែក​ជាមួយ​ប្តី ​ក៏សម្រេចចិត្ត​ចង​.​ក​ សម្លាប់​ខ្លួនឯង​ទាំង​នៅ​វ័យ​ក្មេង​។​

​ករណី​ធ្វើ​អត្តឃាត​​នេះ កើតឡើង​ នៅ​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៩​ នៅ​ចំណុច​ចម្ការ​ស្វាយចន្ទី​ លោក រ​ចំ ហ្វឹ​ល នៅ​ភូមិ​កក់​តូច​ ឃុំ​កក់ ស្រុក​បរ​កែវ​។​

​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ ឈ្មោះ រ​ម៉ាស ភៅ អាយុ​១៧​ឆ្នាំ ជនជាតិ​ទំពួន រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។​

​នគរបាល​បាន​បន្តទៀតថា ក្រោយពី​ទទួលបាន​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ​នូវ​ហេតុការណ៍​ខាង​លើ កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ ​ចុះ​ពិនិត្យ​សាកសព​ឃើញ​ថា ស្លាប់​ដោយសារ​ ចង​.​ក ខ្លួនឯង​ពិតប្រាកដ​មែន​។​

​នគរបាល​បាន​បញ្ជាក់​ទៀតថា មូលហេតុ​ នៃ​ការធ្វើអត្តឃាត​​​នេះ​ គឺ​ដោយសារ​ជនរងគ្រោះ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្តី​បន្តិចបន្តួច​ប៉ុណ្ណោះ​ មិនដឹងថា​រឿង​អ្វី​នោះទេ​។​

​បច្ចុប្បន្ន​ សព ត្រូវ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ និង​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ជនជាតិដើម​ភាគតិច​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu