ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ឃាត់ខ្លួន កសាងសំណុំបញ្ជូនទៅតុលាការ ករណីអំពើលួចមានស្ថានទម្ងន់ទោស ឆក់កាបូបស្ពាយ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ ១-ឈ្មោះ សេង សុខលាង ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរនៅផ្ទះ និងស្នាក់នៅផ្ទះជួលបន្ទប់លេខ៨ ផ្លូវបេតុង សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។ ២-ឈ្មោះ ផាន់ សារុន ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៩ ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ភស្តុតាងចាប់យក ម៉ូតូ ម៉ាក ហុងដា ឃ្លីក ពណ៌ ខ្មៅ លេខតួ-លេខម៉ាស៊ីន ៥០២៩៩០៨ ពាក់ស្លាកលេខ ភ្នំពេញ ១HJ-៨២៧៨ (មធ្យោបាយជិះធ្វើសកម្មភាពឆក់ ចាប់យកពីឈ្មោះ ផាន់ សារុន) ទូរសព្ទ័ដៃ ម៉ាកសាំសុង ពណ៌ ផ្កាឈូក ចំនួន ០១ គ្រឿង (របស់ជនរងគ្រោះចាប់យកពីឈ្មោះ ផាន់ សារុន ) ម៉ូតូ មួយគ្រឿង ម៉ាក ស៊ុយហ្សុយគី ឡេត ពណ៌សលាយក្រហម លេខតួ ៤២៤៧៤១ -លេខម៉ាស៊ីន ៤២៤៨២៥ ពាក់ស្លាកលេខ ភ្នំពេញ ១HI-១៣៩៨ ចាប់យកពីឈ្មោះ សេង សុខលាង។
ប្រភពព័ត៌មានប្រាប់បន្តថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៩ វេលាម៉ោង ១៧ និង២៥នាទី កម្លាំងការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបាន ០២ នាក់ នៅចំណុចផ្ទះលេខ ៤៣៧ ផ្លូវលំ ភូមិមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) ចំនួន ០២ ករណី រួមមាន ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ពណ៌ ទឹកប៊ិច) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៩០CE០ ផ្លូវលេខ ២១៤ ភូមិ២ ក្រុមទី៩ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញកាលពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ២០ និង ០០ នាទី។
ជនរងគ្រោះឈ្មោះ សុខ ឡេង ភេទស្រី អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរស្នាក់នៅផ្ទះលេខ៩០CE០ ផ្លូវលេខ ២១៤ ភូមិ២ ក្រុមទី ៩ សង្កាត់ បឹងព្រលិត ខណ្ឌ ៧មករា រាជធានីភ្នំពេញ សម្ភារៈបាត់បង់ មានកាបូបស្ពាយ ពណ៌ ទឹកប៊ិច ចំនួន ០១ ប្រាក់ដុល្លារ និងប្រាក់រៀលប្រហែល៥,០០០ដុល្លារអាមេរិក ខ្សែកផ្លាកទិនទម្ងន់ មួយជី មានបន្តោងគុជចំនួន ០១ ទូរស័ព្ទដៃម៉ាក OPPO F៥ ចំនួន ០១ គ្រឿង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១ សន្លឹក លិខិតឆ្លងដែនមួយក្បាល សៀវភៅធនាគារ ចំនួន ០៣ ក្បាល។
ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) នៅចំណុចមុខផ្សារស៊ុបភើស្ទ័រ ផ្លូវទ្រុងមាន់ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង២៣ នាទី។
ជនរងគ្រោះឈ្មោះ ស្រ៊ាន ទីណែត ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះស្នាក់នៅផ្ទះលេខ ១៦E០ ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
សម្ភារៈបាត់បង់ កាបូបស្ពាយ ចំនួន ០១ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឈ្មោះ ស្រ៊ាន ទីណែត ចំនួន ០១ ប័ណ្ណបើកបររថយន្តឈ្មោះ ស្រ៊ាន ទីណែត ចំនួន ០១ ទូរស័ព្ទដៃម៉ាកសាំសុង ស៊ីមកាតលេខ ០៨៩ ២៧១ ០៧៩ , ០៩៦ ៧ ៣២២ ៥៨៩ ប្រាក់ដុល្លារ ចំនួន ៨០០ដុល្លារអាមេរិក៕
Source: Kampuchea Thmey Daily
0 Comments