Ad Code

លោក​ប្រជា​ការពារ​ភូមិ​ត្រពាំង​ល្វា​ វាយ​​ក្បាល​គេ​នឹង​អាយ​កូ​ម​ បែក​ចិញ្ចើម​ ព្រោះ​តែ​ហៅ​ចូល​តុ​ មិន​ព្រម​ចូល​​



ភ្នំពេញ ​៖ ​បងប្អូន​ប្រជាពលរដ្ឋ​ជា​ភ្ញៀវ​ចូលរួម​ក្នុង​ពិធី​មង្គលការ ​គួរតែមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ប្រជា​ការពារ​ភូមិ ​នៅពេល​ម្ចាស់​ដើម​ការ​ហៅ​ឲ្យ​ទៅ​ការពារ​កន្លែង​មង្គលការ​ពេល​គាត់​ផឹក​ស្រវឹង​បែរជា​ហ៊ាន​ដក​អាយកូម​វាយ​ក្បាល​ភ្ញៀវ​រយះ ដោយ​គ្រាន់តែ​ភ្ញៀវ​មិនទាន់​ចូល​តុ​តាម​ការ​ហៅ​របស់​លោក។ ​ប្រជា​ការពា​រូបនោះ ធ្វើ​ឲ្យ​បរិយាកាស​ក្នុង​មង្គលការ ​ក្លាយជា​អាប់អួ​មួយ​រំពេច កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​បេតុង ដែល​ស្ថិតនៅ​ភូមិ ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​មាន ឈ្មោះ សុខ ហុក ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ចំណែក​ជន​បង្ក​ដែល​ស្គាល់​គ្នា ​ឈ្មោះ ណាក់ គឺជា​ប្រជា​ការពារ​ក្នុង​ភូមិ​កើតហេតុ។​

នៅ​មុនពេល​កើតហេតុ​ រូបគាត់ និង​មិត្តភ័ក្ដិ​២-៣​នាក់​ទៀត​ បាននាំគ្នា​ចូលរួម​ក្នុង​ពិធី​មង្គលការ ​នៅ​កន្លែង​កើតហេតុ ពេលនោះ​ ត្រូវបាន​ប្រជា​ការពារ​ភូមិ​ដែល​គេ​ហៅ​ឲ្យ​ទៅ​ជួយ​ការពារ​កន្លែង​រោងការ​បាន​ហៅ​ឲ្យ​ជនរងគ្រោះ​ចូល​តុ ដោយ​គាត់ និង​មិត្តភ័ក្ដិ​ផ្សេងទៀត​និយាយថា ពួកគាត់​ចាំ​ចូល​ក្រោយ​គេ​ក៏បាន​ដែរ ព្រោះ​ពួកគាត់​ជា​បងប្អូន​ម្ចាស់​ដើមការ​ទេ​ មិន​អី​នោះ​ឡើយ។​

​គ្រាន់តែ​មានរឿង​ប៉ុណ្ណឹង ជនបង្ក ដែលជា​ប្រជា​ការពារ​ភូមិ​នោះ បាន​យក​អាយកូម​វាយ​ទៅលើ​ជនរង​គ្រោះ​មួយ​អាយកូម បណ្តាល​ឲ្យ​រយះ​ចិញ្ចើម​នៅមុខ​រោងការ​ក្មួយ​ បណ្តាល​ឲ្យ​ផ្អើលឆោឡោ​ពេញ​រោងការ​តែម្ដង បន្ទាប់មក​បងប្អូន​ម្ចាស់​ដើមការ​ខឹង​វាយ​ទៅលើ​ជនបង្ក​ដែល​ត្រូវជា​បងប្អូន​ បណ្តាល​ឲ្យ​ទ្រម​ខ្លួន ហើយ​ជនបង្ក​ត្រូវបាន​បងប្អូន​ដេញ​ឲ្យ​ទៅផ្ទះ​ភ្លាមៗ​ កុំ​ឲ្យ​មាន​បញ្ហា​ទៀត​ ព្រោះ​ស្រវឹង​ខ្លាំង​ពេក។​ បាតុភាព​នេះ ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើលឆោឡោ​ពេញ​រោងការ​បាត់បង់​ភាព​ថ្លៃថ្នូរ​ ព្រោះតែ​លោក​ប្រជា​ការពារ​ភូ​មិ ​ម្នាក់​នេះ​ ​ខ្លាំង​មិន​ស្គាល់​អ្នកណា​ជា​​អ្នកណា​សោះ​នោះ។​

ជនរងគ្រោះ​ បាន​ទៅ​ដាក់​ពាក្យបណ្ដឹង ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ហៅ​ជនបង្ក​ដែល​ជា​ប្រជា​ការពារ​ភូមិ​មក​ណែនាំ ព្រោះ​ជនរងគ្រោះ​ប្រញាប់​ឡើង​យន្តហោះ​ចេញទៅ​ប្រទេសក្រៅ នៅ​ថ្ងៃស្អែក​ផង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu