Ad Code

ផ្ទុះ​បំពង់​បង្ហូរ​ប្រេង​នៅ​ម៉ិ​ក​ស៊ិ​ក​សម្លាប់​មនុស្ស​២០​នាក់​ ខណៈ​រាប់សិប​នាក់​រងរបួស​



ក្រុមមន្ត្រី​បាន​និយាយថា បំពង់​បង្ហូរ​ប្រេង​មួយ​ ដែល​លេច​ធ្លាយ​ បាន​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ដ៏​ធំធេង​នៅ​កណ្តាល​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ កាលពី​ថ្ងៃ​សៅរ៍​ ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិច​២០​នាក់​និង​របួស​៥៤​នាក់​ទៀត​។​

អភិបាលខេត្ត Hidalgo លោក Omar Fayad បាន​និយាយថា អ្នកស្រុក​នៅ​កន្លែង​កន្លែងកើតហេតុ​គឺ​កំពុង​ព្យាយាម​លួច​ប្រេង​ដែល​ធ្លាយ​នៅពេលដែល​មនុស្ស​យ៉ាងតិច​២០​នាក់​ត្រូវបាន​ដុត​ដល់​ស្លាប់​។​

លោក Fayad បាន​ប្រាប់​ទូរ​ទស្ស​ន៏ FaroTV ថា “​ខ្ញុំ​ត្រូវបាន​គេ​ប្រាប់ថា មាន​មនុស្ស​ចំនួន​២០​នាក់​ត្រូវបាន​ដុត​ដល់​ស្លាប់​ហើយ​អ្នករងរបួស​រលាកភ្លើង​៥៤​នាក់​កំពុង​ទទួល​ការព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ខណៈ​អគ្គិភ័យ​នៅតែ​កំពុង​ឆាបឆេះ​”​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានបង្ហាញ​ថា អ្នកស្រុក​ជាច្រើន​នាក់​បាន​ប្រមូល​ប្រេង​ដាក់​ធុង​និង​កំប៉ុង​។​
​លោក Fayed បាន​បន្ថែមថា “​អ្វីដែល​យើង​ដឹង​គឺថា វា​គឺជា​បណ្តាញ​លួច​ប្រេង​ខុសច្បាប់​”​។​

លោក​អភិបាល​បាន​បន្ថែមថា អ្នក​ពន្លត់​អគ្គិភ័យ​សហព័ន្ធ​និង​រដ្ឋ​និង​រថយន្ត​សង្គ្រោះបន្ទាន់​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ប្រេង​ដ៏​ធំ​របស់​រដ្ឋ​គឺ Pemex បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​នោះ​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​។​

សោកនាដកម្ម​នេះ​បាន​កើតឡើង​ខណៈដែល​លោក​ប្រធានាធិបតី Andres Manuel Lopez Obrador ទើបតែ​ជំរុញ​ឲ្យ​អនុវត្ដ​ន៍​ផែនការ​បង្ការ​ការ​លួច​ប្រេង​ជាតិ​របស់គាត់​។​
​បំពង់​បង្ហូរ​ប្រេង Pemex ខុសច្បាប់​បានធ្វើ​ឲ្យ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ខាតបង់​ទឹកប្រាក់​អស់​៣​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​២០១៧​។​

ប៉ុន្តែ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​នេះ​បាន​នាំ​ឲ្យ​មានការ​ខ្វះខាត​ប្រេងសាំង​និង​ប្រេងម៉ាស៊ូត​នៅ​ទូទាំងប្រទេស​ដោយ​រួមទាំង​ទីក្រុង Mexico City ផងដែរ​ដែល​បង្ខំ​ឲ្យ​ប្រជាជន​ត្រូវ​តម្រង់​ជួរ​រាប់​ម៉ោង​ឬ​ពេលខ្លះ​រាប់​ថ្ងៃ​ដើម្បី​ចាក់​ប្រេង​ដល់​យានយន្ត​របស់​ពួកគេ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu