Ad Code

ពីរ​នាក់​ប្តី​ប្រពន្ធ​ កំពុង​ដើរ​ហាត់ប្រាណ ត្រូវ​ម៉ូតូ​បុក​ស្លាប់​ប្រពន្ធ



កោះកុង ៖ នៅ​វេលា​ម៉ោង ០៦និង១៥​ព្រឹក នៅ​ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ នៅ​លើ​ផ្លូវ​១៤៨៣ ស្ថិត​ក្នុង​ភូមិ​ខ្លុង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ដោយ​ម៉ូតូ បុក​មនុស្ស​ដើរ​ថ្មើរជើង ក្នុង​ទិសដៅ​ស្របគ្នា ពី​កើត ទៅ​លិច។



ជនបង្ក​បើកម៉ូតូ Wave ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ឌី ហ​:​សការ ភេទ​ស្រី អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាន​ទៀត ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល បាន​ធ្វើ​ដំណើរ​មកដល់​ចំណុច​ខាងលើ ក៏​ចាំង​ផ្លាត​នឹង​ភ្លើង​រថយន្ត មើល​មិន​ឃើញ ក៏បាន​ទៅ​បុក​នឹង​ពីរ​នាក់​ប្តី​ប្រពន្ធ កំពុង​ដើរ​ហាត់ប្រាណ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ ជនរងគ្រោះ​មាន​ឈ្មោះ ម៉ាញ វិចិត្រ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ត្រូវជា​ប្តី បាន​រង​របួស​ធ្ងន់ និង​ឈ្មោះ ច សារឿន ភេទ​ស្រី អាយុ ៣៤​ឆ្នាំ ជា​ប្រពន្ធ រង​របួស​ធ្ងន់ បាន​ស្លាប់ ពេល​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។



បច្ចុប្បន្ន​ជន​បង្ក និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច ឃាត់​មក​អធិការដ្ឋាន​ស្រែអំបិល ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី​ ចំពោះ​សព​ជនរងគ្រោះ ប្រគល់​ជូន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ នៅ​គេហដ្ឋាន​នៃ​សព​តាម​ប្រពៃណី៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu