Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៨​មករា ​កើតឡើង​៩​លើក ​ស្លាប់​៣​នាក់ ​របួសធ្ងន់​ស្រាល​១១​នាក់​



ភ្នំពេញ​៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា កាលពី​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៩ មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន៩​លើក ( យប់២​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣​នាក់ ( ស្រី​៣​នាក់ ) រងរបួស​ធ្ងន់​១០​នាក់ ( ស្រី​១​នាក់ ) និង​រងរបួស​ស្រាល​១​នាក់ ( ប្រុស ) ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​៦​នាក់ ( ថ្ងៃ​៣​នាក់ )។

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៨​គ្រឿង ក្នុងនោះ​មាន ម៉ូតូ​ចំនួន​៨​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៧​គ្រឿង និង​រថយន្ត​ធុន​ធំ ចំនួន​៣​គ្រឿង។​

របាយការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្មើស​ល្បឿន៥​លើក ( ស្លាប់១​នាក់ ) , មិន​ប្រកាន់​ស្តាំ​១​លើក , និង​បត់​គ្រោះថ្នាក់ ៣​លើក ( ស្លាប់២​នាក់ )។​

គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៤​លើក ផ្លូវ​ខេត្ត ចំនួន៤​លើក និង​ផ្លូវលំ ចំនួន១​លើក ។ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ចំនួន៣​លើក រថយន្ត​ធុន​តូច ចំនួន៤​លើក និង​រថយន្ត​ធុន​ធំ ចំនួន២​លើក។ រាជធានី ខេត្ត ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​រួមមាន ខេត្ត​កំពង់​ចាម​២​លើក ស្លាប់​២​នាក់ ខេត្តក្រចេះ​១​លើក ស្លាប់​១​នាក់ និង​ភ្នំពេញ​៣​លើក របួស​៧​នាក់។

យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​១៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៩ កើតឡើង​១៨៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៨១​នាក់ របួស​សរុប​៣០៥​នាក់ ក្នុងនោះ​របួសធ្ងន់១៩៧​នាក់ និង​រងរបួស​ស្រាល១០៨​នាក់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu