Ad Code

អភិបាលខណ្ឌ​ដង្កោ ​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​រស់នៅ​សង្កាត់​ព្រៃ​ស​



ភ្នំពេញ ៖ លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​អភិបាល​ខណ្ឌដង្កោ បាន​ចុះ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ពិនិត្យ​គម្រោង​ស្ថាបនា​ផ្លូវ​បេតុង ០១​ខ្សែ ស្ថិតក្នុង​ភូមិ​ព្រៃ​ស​កើត សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩។



នា​ឱកាស​នោះ​លោក​អភិបាល​បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ជា​និច្ចកាល​សម្តេច​ទាំងពីរ តែង​បាន​គិតគូរ និង​យកចិត្តទុកដាក់​ដល់​ការ​លំបាក​នានា​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​បាន​លើក​ឡើង​អំពី​ការអភិវឌ្ឍន៍​រីកចម្រើន​ឥត​ឈប់ឈរ របស់​ប្រទេសជាតិ​ពី​មួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។



លោក នុត ពុធ​ដា​រ៉ា បាន​លើក​ឡើង​ថា គម្រោង​ផ្លូវ​បេតុង​ដែល​នឹង​ត្រូវ​ស្ថាបនា​នេះ នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​កាន់តែ​ល្អ​ប្រសើរ។



នា​សកម្មភាព​នេះ​បងប្អូន​ប្រជាពលរដ្ឋ បាន​ធ្វើការ​សាទរ និង​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​គិតគូរ និង​យកចិត្តទុកដាក់​ដល់​ការ​លំបាក​របស់​ពួកគាត់ និង​បាន​ធ្វើ​ការ​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​បាន​រីកចម្រើន​ជា​បន្តបន្ទាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu