Ad Code

ក្រុមអ្នកលេង​ល្បែង​ស៊ីសង​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ល្បាត​នៅ​ពេល​យប់​ ចាប់​ឃាត់ខ្លួន​



​ឧ​ត្ត​រ​មានជ័យ ​៖ លោក​វរសេនីយ៍ត្រី សំ សាត ឋានៈ អធិការរង បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​អំពិល ចេញ​ល្បាត​នៅតាម​ភូមិសាស្ត្រ​សំខាន់ៗ កាលពី​វេលា​ម៉ោង​២១​និង​៥៩​នាទី ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ​ហើយ​បង្ក្រាប​បាន​ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់ នៅ​ចំណុច​ភូមិ ចាន់​ក្រហម​សែន​ជ័យ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅផ្ទះ​របស់​ឈ្មោះ ហេង សារឿន ភេទ​ប្រុស ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន០៣​នាក់។

សមត្ថកិច្ច​បានឲ្យ​ដឹង​ថា ក្រុម​នាក់​លេងល្បែង​ស៊ីសង​ចំនួន​៣​នាក់​ខាងលើ​នោះ មានឈ្មោះ​ដូចខាង​ក្រោម ​៖
១.​ឈ្មោះ សុខ ពៅ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ជប់​គគីរ​ខាងកើត ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ។
២.​ឈ្មោះ ថៃ សុភាក់ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ចាន់​ក្រហម​សែន​ជ័យ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
៣.​ឈ្មោះ ហឿន ហួន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ចាន់​ក្រហម​សែន​ជ័យ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ។​

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ថា ករណីនេះ​យើង​ដកហូត​បាន​សន្លឹក​បៀរ​ចំនួន​០១​ប្រអប់ ស្មើ​នឹង​៥២​សន្លឹក កម្រាល​ក្រាល​០១ យើង​បាន​យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​រួចហើយ​បាន​បញ្ជូន​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu