ភ្នំពេញ ៖ សិក្ខាសាលាពិគ្រោះយោបល់ លើសកម្មភាពជាអាទិភាព ទាក់ទងនឹងផ្នែកពិការភាព សម្រាប់សកម្មភាពកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា បានបើកធ្វើនាព្រឹកថ្ងៃទី២៥កុម្ភៈនេះ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមវត្តមាន លោក ឯម ចន្ទមករា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជនពិការ(អកសជ) និងលោកស្រី Sarah Wadley លេខាទី១ ស្ថានទូតអូស្ត្រាលី ក្នុងគោលបំណងដើម្បីចែករំលែកនូវសេចក្ដីព្រាងបឋម នៃសកម្មភាពជាអាទិភាពសម្រាប់ការងារពិការភាព និងការប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធក្នុងការឆ្លើយតបនូវតម្រូវការរបស់ជនមានពិការភាព ជាពិសេសទាក់ទងនឹងលទ្ធភាពទទួលបានសេវាស្តារលទ្ធភាពពលកម្មការសម្បទា និងឱកាសរកប្រាក់ចំណូលតាមរយៈកម្មវិធី ACCESS៕
Source: Kampuchea Thmey Daily
0 Comments