ភ្នំពេញ ៖ បន្ទាប់ពីមានការផ្ទុះរូបភាពស្វែងរកអ្នកជំនាញថតរូបភាពពេលយប់ ដែលបានបង្ហោះដោយតារាសម្ដែងដ៏មានប្រជាប្រិយភាព និងតារានិយមលេងបណ្ដាញសង្គមហ្វេកបុកដ៏ល្បីៗដូចជា៖ លោក កែវ សុខផេង កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា លោក ឈឹម សក្កដា កញ្ញា ហ៊ិន ច័ន្ទនីរត្ន័ លោក ជា សុវណ្ណារឹទ្ធ អ្នកនាង សុខ សុម៉ាវតី អ្នកនាង នាង សុវ៉ាតនា ហៅ DJ Nana លោកហៃ ប៉ាវហុង និង កញ្ញា ស៊ីន យូប៊ីន ជាដើម កាលពីប៉ុន្មានថ្ងៃមុនរួចមកដោយនៅ Status ដែលពួកគាត់បានសរសេរថា ខ្ញុំចូលចិត្តថតរូបណាស់ ជាពិសេសការថតរូបពេលយប់ បើសិនជាមានអ្នកជំនាញថតរូបពេលយប់ផ្ទាល់ខ្លួនមិនដឹងជាល្អយ៉ាងណាទេ!។
តើនណាជាអ្នកជំនាញថតរូបពេលយប់របស់ខ្ញុំទៅ? អាចទាយបានទេ? ដែល Caption ទាំងអស់នេះពួកគាត់សរសេរ និងបង្ហោះដោយភ្ជាប់ជាមួយនឹងរូបភាពមួយស្លឹកដែលគួរឲ្យទាក់ទាញ នៅពេលនោះមានក្រុមអ្នកគាំទ្រខ្លះបាន Comment ប្លែកៗ និង ខ្លះទៀតបាន Comment ជាលក្ខណៈលេងសើចទៅតាមរបៀបដែលពួកគេចូលចិត្ត និង ស្រលាញ់រាប់អាន Idol របស់ពួកគេទាំងនោះ។ មកដល់ថ្ងៃនេះ អ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនោះ គឺក្រុមតារាល្បីៗដដែល បានបង្ហោះរូបភាពមួយសន្លឹកទៀតថា ជាអ្នកជំនាញថតរូបនៅពេលយប់របស់ពួកគាត់ ដែលនៅលើរូបភាពនោះ មានបុរសម្នាក់កាន់កាមេរ៉ាថតរូបដដែល ហើយមានទូរស័ព្ទដ៏ស្រស់ស្អាត អមជាមួយគ្នា ដោយសរសេរអក្សរនៅខាងក្រោមថា“ R17 Pro ជាអ្នកជំនាញថតរូបនៅពេលយប់” ដែលជាអ្នក មិត្តយល់ចិត្តទៅគ្រប់ទីកន្លែង និង គ្រប់ពេលវេលាជាមួយពួកគាត់ផងដែរ មិនតែប៉ុណ្ណោះ R17 Pro បានក្លាយទៅជាអ្នកជំនាញថតរូបពេលយប់របស់ពួកគាត់ ដែលមានចំណង់ចំណូលចិត្តថតរូបពេលយប់យ៉ាងស្រស់ស្អាត។
តាមដែលយើងខ្ញុំធ្លាប់ដឹងកន្លងមកថា ម៉ូឌែលទូរស័ព្ទនេះ បានផលិតឡើងដោយក្រុមហ៊ុនស្មានហ្វូន OPPO ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប គឺមានកាមេរ៉ា៣គ្រាប់ដែលមានទំហំ F1.5/F2.4 មានកាំពន្លឺដ៏វ័យឆ្លាតអាចបន្ថែមពន្លឺនៅទីកន្លែងងងឹតបានយ៉ាងស្រស់ស្អាត មិនធ្វើឲ្យបែកគុណភាពរូប ឬ ស្រអាប់ឡើយ ដោយមិនចាំបាច់ប្រើប្រាស់ Flash ជំនួយ ឬ Edit បន្ថែមពន្លឺឡើយ និង អាចបន្ថយពន្លឺនៅទីកន្លែងដែលភ្លឺខ្លាំងថែមទៀតផង។
មិនតែប៉ុណ្ណោះ R17 Pro មានបច្ចេកវិទ្យាទប់លំនឹង IOS អស់ក្តីបារម្ភពីការបាត់បង់លំនឹងពេលថតរូបភាព វាមានបច្ចេកវិទ្យា Ultra Night Mode ដែលធ្វើឲ្យរូបភាពកាន់តែត្រជាក់ភ្នែក និង Color Mode ដែលធ្វើឲ្យពណ៌ នៃរូបភាពកាន់តែស្រស់បំព្រងតែម្តង។ ដូច្នេះមានន័យថា អ្នកជំនាញថតរូបពេលយប់របស់ក្រុមតារាល្បីៗជាច្រើន គឺR17 Pro បើអីចឹងនៅចាំអីទៀត! តោះគ្នាយើង អ្នកណាខ្លះដែលចូលចិត្តថតរូបពេលយប់?៕
Source: Kampuchea Thmey Daily
0 Comments