ភ្នំពេញ ៖ រឿងរ៉ាវដ៏រសើប និងអាម៉ាស់របស់ថៅកែផលិតកម្មLD លោក លៀក លីដា ពេលនេះកាន់តែត្រូវបានទម្លាយយ៉ាងកក្រើក និងកាន់តែអាម៉ាស់ខ្លាំង ក្នុងនាមលោកជាថ្នាក់ដឹកនាំផលិតកម្មដ៏ល្បីឈ្មោះមួយរូប ក្រោយពេលដែលថៅកែកុនរូបនេះ បានបែកធ្លាយដំណឹងលួចលាក់ស្នេហាមេត្រីជាមួយតារាស្រីវ័យក្មេង កញ្ញា សាឡាត់ ស្រីឡាង រហូតអតីតភរិយាចេញមុខទម្លាយជាសាធារណៈតែម្ដង។
សង្គ្រាមកាន់តែក្តៅគគុក ប្រៀបបានដូចជាភ្នំភ្លើងកំពុងកើនកម្កៅរាប់ម៉ឺនអង្សា បាននិងកំពុងតែផ្ទុះសាយភាយកម្ដៅគួរឲ្យខ្លាច និងចាប់អារម្មណ៍ខ្លាំងបំផុតសម្រាប់មហាជននោះ គឺស្របពេលដែលម្ចាស់ផលិតកម្មLD លោក លៀក លីដា ត្រូវបានអតីតភរិយាបកអាក្រាតរឿងរ៉ាវលួចលាក់ស្នេហា និងចិញ្ចឹមតារាស្រី កញ្ញា សាឡាត់ ស្រីឡាង កក្រើកបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួន។
មិនត្រឹមតែប៉ុណ្ណោះ ក៏ស្រាប់តែនារាត្រីថ្ងៃទី១៣កុម្ភៈ ពោលគឺមុនពេលថ្ងៃទិវា នៃសេចក្តីស្រឡាញ់ ១៤កុម្ភៈ មួយថ្ងៃ ក៏ស្រាប់តែនារីដែលអះអាងថា ជាអតីតភរិយា លោក លៀក លីដា រូបនោះបានធ្វើការLiveវីដេអូ ទម្លាយអាថ៌កំបាំងគ្មានសល់ រឿងលោកមានស្រីច្រើន រហូតលួចសាងស្នេហាបន្តជាមួយ កញ្ញា សាឡាត់ ស្រីឡាង ផងដែរ។ ខណៈប្រធានបទនេះ កំពុងតែក្តៅគគុក។
បើផ្អែកតាមការLive វីដេអូពីសំណាក់ម្ចាស់Account Facebook ឈ្មោះ Panhchaka June អតីតភរិយារបស់លោក លៀក លីដា បានបន្តធ្វើការហែកហួរ និងបកអាក្រាតយ៉ាងផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុកជាថ្មី លើទំនាក់ទំនងស្នេហារវាងតារាស្រី សាឡាត់ ស្រីឡាង និង លោក លៀក លីដា តាំងពីចាប់ផ្ដើមដំបូង រហូតមកទល់បច្ចុប្បន្ន។ ខណៈដែលនារីរូបនេះអះអាងថាខ្លួន និង លោក លៀក លីដា ទើបលែងលះគ្នាត្រឹមរយៈពេល១ឆ្នាំជាងតែប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានេះដែរ រឿងដែលកាន់តែភ្ញាក់ផ្អើលជាងនេះទៀតនោះ គឺនារីម្ចាស់Account Facebook ឈ្មោះPanhchaka June ក៏បានរំលើងបើកកកាយរឿងដែលមិននឹកស្មានដល់របស់អតីតស្វាមី លោក លៀក លីដា ធ្លាប់គំរាមកំហែង និងធ្វើបាបទឹកចិត្តរបស់ខ្លួន ខណៈដែលបច្ចុប្បន្ននាងក៏មានកូន២នាក់ ជាដំណក់ឈាមរួមគ្នាទៀតផង។
ទាក់ទងនឹងដំណឹង នៃការបែកធ្លាយដ៏រសើបពីរឿងរ៉ាវស្នេហារវាងតារាស្រី កញ្ញា សាឡាត់ ស្រីឡាង ជាមួយម្ចាស់ផលិតកម្មLD លោក លៀក លីដា ពីសំណាក់អតីតភរិយាម្ចាស់Account Facebook ឈ្មោះ Panhchaka June នេះដែរ គិតរហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញមានការបញ្ជាក់ ឬបកស្រាយណាមួយពីសំណាក់ លោក លៀក លីដា នៅឡើយទេ។ ស្របពេលដែលមានមហាជនជាច្រើនកំពុងតែចាប់អារម្មណ៍ខ្លាំងលើករណីដ៏រសើបមួយនេះ៕
Source: Kampuchea Thmey Daily
0 Comments