Ad Code

ជាវ ជិន បាន​លុយ​ដណ្តឹង​ប្រពន្ធ​ហើយ​ពេលនេះ បន្ទាប់ពី​ឈ្នះ​រង្វាន់​ធំ 10,000 ដុល្លារ ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា​



ប្អូនប្រុស ជាវ ជិន ពី​ខេត្តកំពង់ធំ ស្រុក​កំពង់ស្វាយ ក្នុង​សម្លៀកបំពាក់​សាមញ្ញ ពោរពេញ​ដោយ​ទឹកមុខ​ញញឹម​សប្បាយរីករាយ ក្រោយពី​ឈ្នះ​រង្វាន់​ទឹកប្រាក់ 10,000 ដុល្លារ ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា បាន​បង្ហើប​រឿង​ពិត​គួរ​អោយ​ច្រណែន និង រំភើប​ជំនួស​ថា “​ខ្ញុំ​កំពុងតែ​ពិបាក ចិត្ត​រឿង​ខ្វះ​លុយ​ថ្លៃទឹកដោះ​ចូល​ស្តីដណ្តឹង​កូនក្រមុំ​គេ​ផង មិនដឹង​ធ្វើ​យ៉ាងម៉េច ទិញ​ស្រា​បៀរ​កម្ពុជា 6 កំប៉ុង ពី​ផ្ទះ​បងថ្លៃ​នៅ​ជិតគ្នា​ហ្នឹង អង្គុយ​ផឹក​បណ្តើរ ជជែក​គ្នា​បណ្តើរ ចៃដន្យ​អី គាស់​កំប៉ុង​ស្រា​បៀរ​កម្ពុជា​មក ឃើញ​រង្វាន់ 10,000 ដុល្លារ។

ប្អូនប្រុស​បន្ត​ទៀត​ថា “​ក្នុង​ចិត្ត​ខ្ញុំ​សប្បាយ​អរ​ខ្លាំង​ហ្មង លោត​អោប​គ្នា ភ័យ​ផង អរ​ផង ស្រែក​សប្បាយ មុខ​ឡើង​ពណ៌​ស្វាយ ព្រោះ​មិនដែល​ឈ្នះ​រង្វាន់​អី​ពីមុនមក​ទេ ហើយ​នេះ​រង្វាន់ 10,000 ដុល្លារ ទៀត ខ្ញុំ​សប្បាយចិត្ត​មែនទែន។”

លោកស្រី គង់ កុសល នាយក​ផ្នែក​ទីផ្សារ​ស្រា​បៀរ​កម្ពុជា បាន​ប្រាប់អោយដឹង​ផងដែរ​ថា “​ប្អូនប្រុស ជាវ ជិន ជា​អ្នកឈ្នះ​រង្វាន់​លុយ 10,000 ដុល្លារ ទី 12 ហើយ​ក្នុង​ឆ្នាំ 2019​នេះ ដែល​បាន​ទាក់ទង និង កាន់​ក្រវិល​កំប៉ុង​រង្វាន់​ធំ​នេះ​មក​បើកប្រាក់​ពី​ក្រុមហ៊ុន​ផ្ទាល់ បន្ទាប់ពី ប្អូនប្រុស លំ ឡី នៅ​ខេត្តសៀមរាប។”

លោកស្រី​ក៏​ក្រើនរំលឹក​អតិថិជន​ស្រា​បៀរ​កម្ពុជា​ទាំងអស់​អោយ​ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ​លេខ 067 902 902 បើ​លោក​អ្នកជា​អ្នកឈ្នះ​រង្វាន់​បន្ទាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu