ភ្នំពេញ ៖ លោក Le Manh Tan ប្រធានផ្នែកព័ត៌មានវិទ្យាក្រុមហ៊ុនមិត្ដហ្វូនបានអះអាងថា យើងបានត្រៀមខ្លួនសម្រាប់ ឧស្សាហកម្ម ៤.០ ដោយបន្ដកិច្ចខិតខំប្រឹងប្រែងនិងធ្វើការវិនិយោគលើការកសាង និងពង្រីកវិសាលភាពបណ្ដាញ និងហេដ្ឋារចនាសម្ព័ន្ធរបស់យើង ដែលបំពេញតម្រូវការសេវាកម្មតភ្ជាប់រវាងមនុស្សនិងវត្ថុនៅគ្រប់ពេលវេលានិងគ្រប់ទីកន្លែង( Internet of Things)។
ថ្លែងនៅក្នុងពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិដំបូង និងធំបំផុតក្នុងឆ្នាំ២០១៩នៅមជ្ឈមណ្ឌលកោះពេជ្រ លោកបានបន្ដថា «លើសពីនេះ យើងបានប្ដេជ្ញារក្សាភាពទំនើបកម្មរបស់ខ្លួនដោយការផ្ដល់សេវាកម្មបច្ចេកវិទ្យាឈានមុខ 5G បច្វេកវិទ្យាវៃឆ្លាត (AI) Virtual Reality (VR) និង Big Data ជាដើម ដើម្បីឲ្យប្រាកដថា មិត្ដហ្វូន នៅតែឆ្ពោះទៅមុខ និងបំពេញមហិច្ឆតា «កសាងសង្គមឌីជីថល សម្រាប់ជីវិតកាន់តែប្រសើរក្នុងប្រទេសកម្ពុជា»។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលចុះពិនិត្យមើលស្តង់តាំងពិព័រណ៍របស់មិត្តហ្វូនបានឲ្យដឹង«មិត្ដហ្វូន បាននាំមកនូវយុគសម័យបច្ចេកវិទ្យាពិតៗដល់កម្ពុជា។ ផលិតផលទាំងនេះនឹងត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗដើម្បីបំពេញនូវតម្រូវការចីរភាពដល់សហគ្រាសក្នុងព្រះរាជាណាចក្រកម្ពុជា»។
ឌីជីថលកម្ពុជា (Digital Cambodia)ដែលរៀបចំឡើងដោយ NIPTICT និងសហការជាមួយក្រសួង និងមូលនិធិអភិវឌ្ឍចំនួន ៧។មិត្ដហ្វូន មានក្ដីសោមនស្សរីករាយដែលបានក្លាយជាម្ចាស់ឧបត្ថម្ភធំនៃព្រឹត្ដិការណ៍នេះ ក្នុងកិច្ចខិតខំប្រឹងប្រែង «កសាងសង្គមឌីជីថល» ដោយការផលិតនូវផលិត ឧស្សាហ៍កម្ម ៤.០ ថ្មីៗ ដែលនឹងដាក់ឲ្យដំណើរការនៅកម្ពុជានាពេលខាងមុខ។
ព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃ មានការចូលរួមពីក្រុមហ៊ុនជាង ១០០ អ្នកនិយមបច្ចេកវិទ្យារាប់ពាន់នាក់មកពីគ្រប់ទិសទីនៃប្រទេស ជាពិសេសក្នុងឱកាសសន្និសីទនោះ បានទាក់ទាញវាលឃ្មីនអន្ដរជាតិល្បីៗជាង ៥០ នាក់ និងមាកិត្ដយសស្វាគមន៍វត្ដមានរដ្ឋមន្ដ្រីអាស៊ាន និងរដ្ឋលេខាធិការក្នុងវិស័យទូរគមនាគមន៍ និងព័ត៌មានវិទ្យា។
ក្នុងព្រឹត្ដិការណ៍ពិព័រណ៍នេះ មិត្ដហ្វូនបាននាំមកនូវបទពិសោធប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិទ្យាពិតៗ និងជាដំណោះស្រាយសហគ្រាសជាមួយក្រុមផលិតផលទាំង៥ ដូចជា ទីក្រុងវៃឆ្លាត (មជ្ឈមណ្ឌលប្រតិបត្ដិការវៃឆ្លាត និង Safe.One) ដើម្បីត្រួតពិនិត្យ និងប្រតិបត្ដិការមុខងារផ្សេងៗទូទាំងរាជធានី ឬថែមទាំងនៅតំបន់ធំៗ, ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ (4GLTE, eNodeB, Small Cells) ដែលអនុញ្ញាតឲ្យដំណើរការក្នុងទីតូចចង្អៀតយ៉ាងងាយស្រួល ដូចជា ក្នុងអគារ កីឡដ្ឋាន មជ្ឈមណ្ឌលផ្សារទំនើបជាដើម, មន្ទីរពេទ្យ និងសាលារៀនវៃឆ្លាត, ដំណោះស្រាយទូរគមនាគមន៍សមុទ្រ និងជាពិសេសដំណោះស្រាយសន្ដិសុខអនឡាញ ដែលរំពឹងថានឹងកាន់ចម្រើនខ្លាំងក្នុងពេលឆាប់ៗ។
គួរបញ្ជាក់ថា នាពេលបច្ចុប្បន្នមិត្តហ្វូនជាបណ្ដាញដ៏ធំបំផុតនៅកម្ពុជា ជាមួយស្ថានីយផ្សាយសេវាជាង ១១០០០ BTS មានទាំង បច្ចេកវិទ្យា 2G, 3G, 4G ព្រមទាំងបច្ចេកវិទ្យាចុងក្រោយ 4.5G និងខ្សែកាបអុបទិកជាង ២៣០០០ គីឡូម៉ែត្រ ដែលពង្រាយនៅទូទាំង ២៥ ខេត្ដ-ក្រុង ដោយគ្របដណ្ដប់ស្រុក ៩៧ ភាគរយទូទាំងប្រទេស៕
Source: Kampuchea Thmey Daily
0 Comments