Ad Code

ជនជាតិ​អង់គ្លេស​ម្នាក់​ ត្រូវគេ​ប្រទះឃើញ​ដេក​ស្លាប់​ ក្នុង​ផ្ទះ​ជួល​



​ភ្នំពេញ ​៖​ បុរស​ជនបរទេស​ម្នាក់ ​ត្រូវបាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅក្នុង​បន្ទប់​ផ្ទះជួល ​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ នៅ​ថ្ងៃទី ៥​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធ​ស័ក​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ អាទិត្យ​ទី​១០​ ខែ​មីនា ​ឆ្នាំ​២០១៩ វេលា​ម៉ោង​០៩​និង​៤០​នាទី​ព្រឹក ចំណុច​បន្ទប់​ជួល​លេខ​៤C ជាន់​ទី​៤ ផ្ទះ​លេខ​៤៤ ផ្លូវ​លេខ​១១០ ក្រុម​២៨ ភូមិ​១៦ សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​សព ឈ្មោះ ROBERT JOHN FORD ជនជាតិ អង់គ្លេស (British Citizen)​ភេទ ប្រុស កើត​ថ្ងៃទី​១៨​ ខែ​មេសា ​ឆ្នាំ​១៩៧៥ អាយុ៤៤​ឆ្នាំ​ មុខរបរ ទេសចរណ៍​ កាន់​លិខិតឆ្លងដែន​លេខ ៥៣៨៥១១១៣០​។​

​ប្រភព​ព័ត៌មាន​បា​ន​ប​ន្ត​ទៀត​ថា ​ក្រោយពី​សភាពការណ៍​កើតឡើង ​កម្លាំង​ជំនាញ​ខណ្ឌ​ និង​ប៉ុស្តិ៍​បាន​ចុះ​ដល់ និង​គ្រប់គ្រង​កន្លែង​កើតហេតុ ហើយ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​ និង​ការិយាល័យ បច្ចេក​ទេស​វិទ្យាសាស្ត្រ និង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ការិយាល័យ​អន្តោប្រវេសន៍ ដើម្បី​បង្កើត គណៈ​កម្មាធិការ​ធ្វើ​កោសល្យវិច័យ​ពិនិត្យ​សព​។​

​ជា​លទ្ធផល​ តាម​ការពិនិត្យ​ការិយាល័យ ជំនាញ​បច្ចេកទេស​បានបញ្ជាក់​ថា ​សព​ជនរងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង​។​ ចំណែក​សម្ភារៈ​បន្សល់​នៅ​កន្លែង​កើតហេតុ​រួមមាន ប៉ាសស្ព័រ ០២​ក្បាល (​ថ្មី​០១​ក្បាល​ និង​ចាស់​០១​ក្បាល​)​ ទូរស័ព្ទ IPhone 6 មួយ​គ្រឿង និង ​Nokia មួយគ្រឿង ​កាត ATM ០៧​សន្លឹក​/ សៀវភៅ​ធនាគារ ០១​ក្បាល លុយ​ដុល្លារ​៧៥​ដុល្លារ និង​លុយ​បាត​២៨៧០​បាត។​

​សមត្ថកិច្ច​បញ្ជាក់​ថា ​សម្ភារៈ​មួយ​ចំនួន​ និង​ខោអាវ បាន​ប្រគល់​ឲ្យ​ការិយាល័យ​អន្តោប្រវេសន៍​ក្រុង រក្សា​ទុក​។​ ក្រោយពី ពិនិត្យ​រួច ខាង​ជំនាញ​បច្ចេកទេស បាន​ដឹក​សាកសព យក​ទៅ​តម្កល់​នៅ​សាល​តម្កល់ ​ពស ពេទ្យ​រុស្សី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu