Ad Code

សម្ដេច​ក្រឡាហោម​ ស ខេង បាន​ឆ្លើយ​ទៅ​សំណួរ​ជាច្រើន​របស់​មន្ត្រី​ជំរឿន ​ដែល​បាន​ចុះ​ផ្ទាល់​ដល់​គេហដ្ឋាន​សម្ដេច​



​ភ្នំពេញ ​៖ គិត​ត្រឹម​ថ្ងៃអាទិត្យ​ ទី​១០​មីនា​នេះ ដំណើរ​ការធ្វើ​ជំរឿន​ទូទៅ​ប្រជាពលរដ្ឋ​កម្ពុជា ​បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​៨​ថ្ងៃ​ ហើយ ​គិត​ចាប់ពី​ថ្ងៃទី​៣​មីនា និង​បន្ត​ដល់​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៩​ទៅ​តាម​ការ​គ្រោងទុក​ ដោយ​មន្ត្រី​ជំរឿន​បាន​ចុះទៅ​ធ្វើ​សម្ភាសន៍​ដោយ​ផ្ទាល់​ ជាមួយ​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​,​តាម​ទី​សាធារណៈ​,​អង្គភាព​ស្ថាប័ន​,​គ្រឹះស្ថាន​នានា ​ដែល​មាននៅ​កម្ពុជា ​ដើម្បី​ទទួលបាន​ទិន្នន័យ​ប្រជាសាស្ត្រ​ជាក់លាក់ ​សម្រាប់​ប្រើប្រាស់​រៀបចំ​ផែនការ​គោលនយោបាយ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ​។​

នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះដែរ ក្រុមមន្ត្រី​ជំរឿន​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ដឹកនាំ​ដោយ​ លោក ​នួន ផារ​ត្ន័ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ចុះទៅ​ធ្វើ​ជំរឿន​ដល់​គេហដ្ឋាន ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

សម្តេច​ក្រឡាហោម បាន​ឆ្លើយ​ទៅនឹង​សំណួរ​ជាច្រើន​ទៅ​មន្ត្រី​ជំរឿន​ដែល​ចង់បាន​ពី​គោលការណ៍​មួយចំនួន​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើជំរឿន​ប្រជាជន ​ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ស្ថានភាព​គ្រួសារ និង​ជីវភាព​ប្រចាំថ្ងៃ​។

​ជាមួយគ្នានេះដែរ សម្ដេច​ក្រឡាហោម​ ស ខេង ក៏បាន​កោតសរសើរ​ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ឲ្យ​មានការ​រីកចម្រើន​។

ពាក់ព័ន្ធ​នឹង​ការងារ​ជំរឿន​នេះដែរ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ចូលរួម និង​ផ្តល់​កិច្ចសហការ​ជាមួយ​មន្ត្រី​ជំរឿន​ឲ្យ​បានល្អ​ប្រសើរ និង​ទទួល បាន​លទ្ធ​ល្អ​ តាម​ការ​គ្រោងទុក​របស់​រាជរដ្ឋាភិបាល​៕​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu