Ad Code

​វី​ហ្គោ​ ព្រលះ ​​សាំ​យ៉ុង​ លើ​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ​រង​របួស​មនុស្ស​២​នាក់​



កណ្តាល​ ៖ ឡាន​វី​ហ្គោ​ ព្រលះ​ជាមួយ​ឡាន​សាំ​យ៉ុង​ លាន់​សូរ​ឆាំង​ លើ​បណ្ដោយ​ផ្លូវជាតិ​លេខ​១​បណ្តាល​ឲ្យ​មនុស្ស​២​នាក់ ​រងរបួស​ស្រាល។ ចំណែក​រថយន្ត​០២​គ្រឿង ​រង​ខូចខាត​យ៉ាង​ដំណំ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​កើតឡើង​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​០១​និង​០៥​នាទី​យប់ ចំណុច​លើផ្លូវ​ជាតិ​លេខ​១ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩-២០​ ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល​។

សាក្សី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​០១​គ្រឿង ម៉ាក Vigo ពណ៌​ទឹកប្រាក់ ពាក់​ស្លាក ​លេខ រដ្ឋ​.17.2 .0649 អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ ទិសដៅ​ពី​កើ​ត​ទៅ​លិច​ បាន​បុក​ជាមួយ​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​ទឹកប្រាក់ ពាក់​ស្លាកលេខ ព្រះសីហនុ 2A.5561​ដែលមាន​ទិសដៅ​ផ្ទុយ (​ទិសដៅ​ពី​លិចទៅ​កើត​លាន់​សូរ​ឆាំង បណ្ដាល​ឲ្យ​អ្នកបើកបរ ឈ្មោះ ឯក ខំ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​(​ខ្មែរ​) មាន​ទីលំនៅ ភូមិ​វាល​របង ឃុំ អង្គរ​អង្គ ស្រុក​ពាម​ជ​រ៍ ខេត្ត​ព្រៃវែង (​របួសស្រាល​) អ្នក​រួម​ដំណើរ ឈ្មោះ ជិន ចាន់ធូ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ​(​ខ្មែរ​) មាន​ទីលំនៅ​ភូមិ​/ឃុំ​ជា​មួយគ្នា (​ត្រូវជា​ប្រពន្ធ​) របួសស្រាល ​ខូចខាត​រថយន្ត ចំនួន​០២​គ្រឿង​យ៉ាង​ដំណំ។ ក្រោយ​កើតហេតុ​រួច ​សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែងកើតហេតុ​ ធ្វើការ​វាស់វែង​តាម​នីតិ​វិធី​ច្បាប់​ចរាចរណ៍ ​រួច​យក​រថយន្ត​ទាំង​០២គ្រឿង មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ​រង់ចាំ​ការ​ដោះស្រាយ​គ្នា​តាម​ច្បាប់៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu