Ad Code

អាជ្ញាធរ​ខេត្តរតនគិរី​ប្រកាស​ថា ​នឹង​មិន​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ខ្វះខាត​ទឹក​ប្រើប្រាស់​នោះទេ ក្នុង​រដូវក្តៅ​នេះ



រតនគិរី​ ៖ លោក ចាន់ ប៊ុនធឿន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តរតនគិរី មានប្រសាសន៍ថា អាជ្ញាធរ​ខេត្ត​នឹង​មិន​ឲ្យ​ប្រជាពលរដ្ឋ​តាម​បណ្តា​មូលដ្ឋាន​ភូមិ​ឃុំ ក្នុងស្រុក ក្រុង​ទាំង ៩ ខ្វះខាត​ទឹក​ប្រើប្រាស់​នោះ​ទេ​ ក្នុង​រដូវប្រាំង​នេះ​។ ការ​អះអាង​របស់​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តរតនគិរី​រូប​នេះ​ គឺ​បាន​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន​ដឹង​នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩។



លោក​បាន​បន្ត​ថា រាល់ពេល​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន មាន​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់ សូម​អាជ្ញាធរ​ឃុំ​សង្កាត់ ផ្តល់ដំណឹង​ដល់​មន្ទីរ​ភ្លាម ដើម្បី​មន្ទីរ​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​មាន​វិធានការណ៍​ចុះ​ជួយ​ផ្តល់​ទឹក​ប្រើប្រាស់​ជូន​ដល់​ប្រជាពលរដ្ឋ បាន​ទាន់​ពេល​វេលា ពីព្រោះ​មន្ទីរ​មាន​រថយន្ត​ដែល​ក្រសួង​ផ្តល់​ឲ្យ​១​គ្រឿង និង​ស៊ី​តែ​ន​ទឹក​ចំនួន​២ ចំណុះ​១​ម៉ឺ​ន​លីត្រ​សម្រាប់​អន្តរាគមន៍​ដឹកជញ្ជូន​ទឹក ចែកជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ទឹក​ទោះ​ជិត ឬ ​ឆ្ងាយ​យ៉ាងណាក៏ដោយ​។



លោក ចាន់ ប៊ុនធឿន បាន​បញ្ជាក់​ទៀត​ថា រហូតមកដល់​ពេលនេះ ពុំ​ទាន់​មាន​ប្រជាពលរដ្ឋ​តាម​បណ្តា​ស្រុក ក្រុង ក្នុង​ខេត្ត ជួប​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅឡើយ​ទេ​។



បន្ថែម​ពី​នេះ​ទៀត ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តរតនគិរី​រូប​នេះ បាន​ព្យាករណ៍​ថា ក្នុងអំឡុងពេល​ពាក់​កណ្តាល​ខែមេសា ដល់​ដើមខែ​ឧសភា ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង អាច​ជួប​បញ្ហា​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​ដោយសារ​ប្រភព​ទឹក​មួយចំនួន​ក្នុង​ក្រុង​បាន​លុង​ ដែល​ក្រុម​ហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត​យកមក​ផ្គត់ផ្គង់​នោះ អាច​ប្រឈម​ហ្នឹង​មានការ​រីងស្ងួត​អស់​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu