ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ ធ្វើការស្រាវជ្រាវបង្ក្រាបជាក់ស្ដែងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដកហូតថ្នាំញៀន១កញ្ចប់ធំ កាលពីវេលាម៉ោង៩ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា ជាលទ្ធផល កម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀន១កញ្ចប់ធំ រួមនឹងវត្ថុតាងមួយចំនួន។
ជនសង្ស័យ ឈ្មោះ ធឿម ចំប៉ា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅការដ្ឋានសំណង់ ភូមិកំពង់ចម្លង ឃុំឃ្លាំងស្បែក ស្រុកពញាឮ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។
សមត្ថកិច្ចឲ្យដឹងថា សម្ភារៈដកហូត ៖ ១-ក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់ធំ។ ២-ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកអាយខល ពណ៌ស (ចាស់) ។ ៣-ថង់ប្លាស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។ ៤-កាបូបដៃ ពណ៌ត្នោតចំនួន០១។
ក្រោយឃាត់ខ្លួន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញខណ្ឌ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments