Ad Code

ខឹង​សុំ​លុយ​ប្អូនស្រី​មិនបាន ​ទាញ​កាំបិតផ្គាក់ ​ប៉ុនប៉ង​កាប់សម្លាប់ ​ត្រូវ​ជាប់​ខ្នោះ​



កំពង់ស្ពឺ​ ៖​ បុរស​ម្នាក់​ ក្តៅ​ចិត្ត​ ខឹង​នឹង​ប្អូនស្រី​បង្កើត ​ក៏បាន​ប្រើ​បាទ​ដៃ​ទះកំផ្លៀង ​បណ្ដាល​ឲ្យ​ហូរ​ឈាម​ចម្រុះ ​រួច​ទាញ​កាំបិតផ្គាក់​ប៉ុនប៉ង​កាប់​ឲ្យ​ស្លាប់ ប៉ុន្តែ​ត្រូវ​បាន​អ្នកភូមិ​នាំគ្នា​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ប្រគល់​ជូន​នគរបាល​ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់។

ករណី​អំពើ​ហិង្សា​វាយ និង​ប៉ុនប៉ង​កាប់​ប្អូនស្រី​បង្កើត​នេះ កើតឡើង នៅ​ថ្ងៃអាទិត្យ ៦​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​តា​ឡាក់ ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ។

ជនសង្ស័យ​មាន ឈ្មោះ វឿន ពេជ្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ​រស់នៅ​ភូមិ/ឃុំ​កើតហេតុ​ខាងលើ។ ចំណែក​នារី​រងគ្រោះ ​ឈ្មោះ វឿន ស្រីរ័ត្ន អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា​ ត្រូវជា​ប្អូនស្រី​បង្កើត។

នគរបាល​និយាយថា មុនពេល​កើតហេតុ ​ជនសង្ស័យ​ជា​បងប្រុស​ បាន​សុំ​លុយ​ប្អូនស្រី​របស់​ខ្លួន​មិនបាន ទើប​ប្រើ​បាត​ដៃ​រន្ទះ​ទះកំផ្លៀង​ប្អូនស្រី​ឈាម​ច្រមុះ​រួច​ទាញ​កាំបិតផ្គាក់​ដេញ​កាប់ ប៉ុន្តែ​សំណាងល្អ​ត្រូវ​អ្នកភូមិ​ជួយ​អន្តរា​គម​ឃាត់​ទាន់ពេលវេលា​កុំ​អី​ក្លាយជា​អំពើហិង្សា​កាន់តែ​ធ្ងន់ធ្ងរ​ជាក់​ជាមិនខាន។

បច្ចុប្បន្ន ជនសង្ស័យ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​តាម​នីតិ​វិធី​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu