Ad Code

កម្ពុជា ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​មហាសន្និបាត​កីឡាបាល់ទាត់​ប្រចាំ​តំបន់​អាស៊ាន​នៅ​ចុង​សប្ដាហ៍​នេះ



យោងតាម​ការបញ្ជាក់រ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ (​អាស៊ាន​) ASEAN Football Federation បាន​បញ្ជាក់ថា ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) នឹង​ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​ប្រចាំឆ្នាំ នៅ​ចុង​សប្ដាហ៍​នេះ ខណៈ​ដែរ​មាន​តំណាង​ប្រទេស​ចំនួន ១២​ជា​សមាជិក​នឹង​មក​ចូលរួម។

ប្រភព​បាន​បញ្ជាក់ថា ​មហាសន្និបាត​បាល់ទាត់​អាស៊ីអាគ្នេយ៍ ប្រចាំឆ្នាំ​២០១៩​នេះ គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី​១៧ ខែមីនា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​មួយ​ក្នុង​ទី​រួម​ខេត្តសៀមរាប ស្រប​ពេលដែល​ប្រធាន​កីឡាបាល់ទាត់​ប្រចាំ​ប្រទេស​ជា​សមាជិក​អាស៊ីអាគ្នេយ៍ ទាំង​១២ ដែល​ចូលរួម​មានដូចជា អូស្ត្រាលី​, ព្រុយ​ណេ​, កម្ពុជា​, ឥណ្ឌូនេស៊ី​, ឡាវ​, ម៉ាឡេស៊ី​, មី​យ៉ាន់​ម៉ា​, ហ្វីលីពីន​, សិង្ហ​បុរី​, ថៃ​, ទី​ម័​រ​ខាងកើត និង​វៀតណាម។

នៅក្នុង​មហាសន្និបាត នេះ​នឹង​ធ្វើឡើង​រយៈពេល​តែ ១​ថ្ងៃ​ប៉ុណ្ណោះ ខណៈ​សមាជិក​ទាំងមូល​នឹង​អនុម័ត​លើ​សេចក្ដីសម្រេច​ផ្សេងៗ ជាពិសេស​គឺ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី សម្រាប់​អាណត្តិ ៥​ឆ្នាំ​បន្តទៀត​។ ជាទូទៅ​មហាសន្និបាត​ប្រចាំឆ្នាំ របស់​សហព័ន្ធ​កីឡាបាល់ទាត់​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ នេះ​គឺធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ហើយ​នៅ​ឆ្នាំ​២០១៩​នេះ គឺជា​អាណត្តិ​ចុងក្រោយ​ពោលគឺ​ចាប់ពី​ឆ្នាំ ២០១៥–២០១៩។

នេះ​ជា​ចំណុះ​វិជ្ជមាន​មួយ​របស់​កម្ពុជា នៅពេលដែល​ទទួល​សិទ្ធិ​ក្នុងការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ស្ថាប័ន​អាស៊ាន​មួយ​នេះ ស្របពេល​ដែល​នៅ​មិន​សល់​ប៉ុន្មាន​ឆ្នាំ​ទៀត​កម្ពុជា នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ខាងមុខ ហើយ​ពេលនោះ​គឺ​កម្ពុជា ត្រូវការ​រៀបចំ​របៀប​រៀបរយ​មិនឱ្យ​មាន​ខ្វះចន្លោះ​នោះទេ​ដើម្បី​ទទួល​ក្រុម​ភ្ញៀវ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu