Ad Code

ខ្សែ​ភាពយន្ត​កីឡា​ទី​១​ រឿង​បោកចំបាប់​ ត្រូវបាន​សម្ពោធ​ដាក់​បញ្ចាំង​



ខ្សែ​ភាពយន្ត​ខ្នាត​វែង “​បោកចំបាប់​” ស្ដីពី​ជីវិត​ពិត​របស់​កីឡាការិនី​ចំបាប់​កម្ពុជា​នី សំណាង​ត្រូវបាន​សម្ពោធ​កាលពី​យប់​ថ្ងៃទី​១២​មីនា ​ដើម្បី​ដាក់​បញ្ចាំង​ជូន​ទស្សនិកជន​ទស្សនា​ហើយ។​

លោក​ វ៉ា​ត់ ចំរើន ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង លោក​ សោម សុគន្ធ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​នេះ។​

តាម​ការអះអាង​ពី​ លោក​ វ៉ា​ត់ ចំរើន​ នោះ​ថា ខ្សែ ភាពយន្ត​កីឡា​បោកចំបាប់​នេះ ជា​ជីវិត​ពិត​របស់​កីឡា​ការិនី​ចំបាប់ នី សំណាង ដែល​បន្ត​មរតក​ចំបាប់​ពី​ឧ៍​ពុក​របស់ខ្លួន​រហូត​បា​ន​ក្លាយជា​កីឡា​ការិនី​ជម្រើសជាតិ​ហើយ​ចុងក្រោយ​ដណ្ដើមបាន​មេដាយ​មាស​ ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ទៀតផង។​

លោក​បន្តថា ឪពុក​បង្កើត​របស់​ នី សំណាង​ គឺជា​កីឡាករ​ចំបាប់​ជម្រើសជាតិ​មួយរូប​កាលពី​ទសវត្ស​ឆ្នាំ​១៩៦០​។​

លោក​មាន​មហិច្ឆតា​ឲ្យ​កូន​របស់​គាត់​បន្ត​អាជីព​ចំបាប់​ពី​គាត់​ តែ​ជា​អកុសល​ គាត់​មានតែ​កូនស្រី​ តែ​ទីបំផុត​កូនស្រី​ពៅ​របស់គាត់ ​គឺ កីឡាការិនី នី សំ ណា​ង ​បាន​ក្លាយជា​អ្នក​បន្ត​មរតក​គ្រួសារ​បាន​ដោយ​ជោគជ័យ។​

សព្វថ្ងៃនេះ​កីឡាការិនី នី សំណាង មាន​ស្វាមី​ហើយ​គឺ​កីឡាករ​ជម្រើសជាតិ​ចំបាប់ ងួន មករា មិនតែ​ប៉ុណ្ណោះ ​នាង​មាន​ទម្ងន់​បុត្រ​មួយរូប​នៅក្នុង​ផ្ទៃ​ទៀតផង។

ក្នុង​រឿងនេះ​អ្នក​សំដែង​គឺជា​អ្នកកីឡា អ្នក​សារ ព័ត៌មាន​គឺ​សុទ្ធតែ​អ្នក​មិនមាន​អាជីព​ជា​អ្នកសិល្បៈ​ឡើយ។ ​ខ្សែភាពយន្ដ​នេះ កើតឡើង​ដោយ​ការសហការ​គ្នា​រវាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ជាមួយ​អ្នក​ផលិត​ភាពយន្ដ​ដ៏​ល្បី​មកពី​ប្រទេស​ឥណ្ឌា​និង​ជា​ប្រភេទ​ភាពយន្ដ​ខ្នាត​វែង​ ដែលមាន​រយៈពេល​២​ម៉ោង ​ដោយ​ចំណាយ​ថវិកា​ផលិត​អស់​ប្រមាណ​ជាង៣០០.០០០​ដុល្លារ​អាមេរិក​ ដោយ​ភាគី​ឥណ្ឌា​ជា​អ្នកចំណាយ​តែម្តង​។​

លោក​វ៉ា​ត់ ចំរើន​ បាន​បន្តថា ​ភាពយន្ដ​ដែល​ផលិត​អស់​លុយ​ច្រើន​បែបនេះ មុននឹង​យកមក​ដាក់​បញ្ចាំង គឺ​បាន​យកទៅ​ប្រឡងប្រជែង​ក្នុង​ម​ហោ ស្រព​ភាពយន្ដ​អន្តរជាតិ​ចំនួន​៥​ផងដែរ​។ ​ជា​លទ្ធផល​ខ្សែ​ភាព​ភាពយន្ដ​នេះ បានទទួល​ពានរង្វាន់​ចំនួន ៥​ពី​ការប្រឡងប្រជែង​ក្នុង​ទិវា​មហោស្រព​ភាពយន្ត​អន្តរជាតិ​ចំនួន៥​ ដែល​ក្នុងនោះ​មាននៅ​ឥណ្ឌា កេ​ន​យ៉ា អាមេរិក និង​នៅ​អឺរ៉ុប​។ ភាពយន្ត​កីឡា​មួយ​នេះ​បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ។​

លោក​បាន​បន្តថា បន្ទាប់ពី​ចំណាយពេល​២​ខែ​ បញ្ចាំង​នៅ​កម្ពុជា​ហើយ​នោះ​ ភាពយន្ត​នេះ នឹង​យក​ទៅ​បញ្ចាំង​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយចំនួន​ដូចជា​ឡាវ ថៃ ឥណ្ឌូណេស៊ី សិង្ហបុរី និង​ម៉ាឡេស៊ី បន្ទាប់មក​ លោក​នឹង​យកទៅ​បញ្ចាំង​នៅ​អាមេរិក និង​អឺរ៉ុប​ជា​បន្តទៀត​។​

លោក​MunishSharma​ដែលជា​ផលិតករ​ដ៏​សំខាន់​ក្នុង​ការផលិត​រឿងនេះ បាន​អះអាង​ថា ​ប្រសិន​បើ​បាន​រួច​ថ្លៃដើម​លោក​គិតថា គឺ​ចំណេញ​ហើយ តែបើ​បាន​លើសពី​នេះនោះ​លោក​នឹង​យកទៅជួយ​ដល់​ចំបាប់​កម្ពុជា អ្នកចូលរួម​ក្នុងការ ផលិត​ភាពយន្ដ​នេះ និង​ជួយ​ដល់​ការងារ​មនុស្ស ធម៌​ជាដើម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu