ភ្នំពេញ ៖ រូបថតមួយសន្លឹកនេះគឺបានបញ្ជាក់ពីទុក្ខវេទនារបស់ប្រជាជនកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលកាលណោះប្រជាជនម្នាក់គ្មានសង្ឃឹមថានឹងបានរស់រានមានជីវិតឡើងវិញ ហើយប្រជាជនដែលរស់មកដល់សព្វថ្ងៃនេះគឺមិនអាចបំភ្លេចគុណសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានព្រោះបើពុំមានវត្តមានសម្តេចដឹកនាំចលនាតស៊ូ ផ្តួលរំលំរបបប៉ុល ពត បានទាន់ពេលនោះទេ កុំសង្ឃឹមថាមានប្រជាជនកម្ពុជារហូតដល់ជិត១៧លាននាក់ឲ្យសោះ។
ប្រជាជនដែលធ្លាប់ឆ្លងកាត់របបប្រល័យពូជសាសន៍ឯងបានដឹងគ្រប់ៗគ្នាហើយព្រោះរឿងទុក្ខវេទនានេះគឺប្រជាជនម្នាក់នៅចងចាំពេញក្នុងខួរក្បាលសឹងធ្លាយចេញមកក្រៅ។ ក្នុងរបបព្រៃផ្សៃប៉ុល ពត ដែលមានរយៈពេលតែ៣ឆ្នាំ៨ខែ២០ថ្ងៃសោះ ធ្វើឲ្យប្រជាជនកម្ពុជាត្រូវស្លាប់ ដោយសារការបាញ់សម្លាប់ការធ្វើទារុណកម្មនិងបង្អត់អាហាររហូតដល់ស្លាប់ជាង៣លាននាក់គ្រប់វ័យនិងភេទទាំងអស់។ ក្នុងរបបនោះ គ្មានទេសិទ្ធិមនុស្សគឺមានតែការកាប់សម្លាប់គ្មានប្រព័ន្ធ ច្បាប់សម្រាប់ស្វែងរកយុត្តិធម៌ជូនដល់អ្នកដែលត្រូវគេជិះជាន់នោះឡើយ។
ប្រជាជនកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត គឺគ្រប់វិនាទីតែងតែនឹកបន់អស់ទេវតា ឬអ្នកមានបុណ្យឲ្យមកជួយរំដោះជីវិត និងទឹកដីឲ្យរួចផុតពីរបបព្រៃផ្សៃនេះ។ ប៉ុន្តែជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ គឺគុណបុណ្យរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំចលនាតស៊ូមកផ្តួលរំលំរបបព្រៃផ្សៃនេះឲ្យវិនាសសាបសូន្យអស់កុំអីគ្មានប្រជាជនកម្ពុជាមានជីវិតមកដល់សព្វថ្ងៃនេះឡើយ។
ប្រជាជនកម្ពុជាសឹងពេញផ្ទៃប្រទេសកើតការងឿងឆ្ងល់ថានៅពេលដែលប្រជាជនកម្ពុជាកំពុងរងទុក្ខវេទនាក្នុងរបប៉ុល ពត នោះតើម្សៀសម រង្សី និងកឹម សុខានៅឯណា?ម្ដេចមិនមកសង្គ្រោះជីវិតប្រជាជនកម្ពុជាអ្វីបន្តិចសោះអញ្ចឹង ឬមួយក៏ពួកកំពុងពួនសម្ងំយកតែព្រះអាយុដែរ។ មកដល់ថ្ងៃនេះប្រជាជនកម្ពុជាបានដឹងនិងស្គាល់អស់ហើយថាបើកុំតែបានគុណបុណ្យសម្តេចតេជោ ហ៊ុន សែន ដឹកនាំចលនាតស៊ូមកផ្តួលរំលំរបបប៉ុល ពត ទាន់ពេលទេ ម្ល៉េះគ្មានវត្តមានប្រជាជនកម្ពុជារហូតដល់ទៅជាង១៧លាននាក់រួមទាំងពូជអំបូរអស់លោកបក្សប្រឆាំងឯងនឹងដែរ។ កោតតែនាំគ្នាមកបង្កើតបក្សសង្គ្រោះ ខណៈដែលប្រជាជននិងប្រទេសជាតិកំពុងសម្បូរសប្បាយទៅកើត។ អស់លោកមេបក្សប្រឆាំងចាស់ៗអស់ហើយគួរតែធ្វើអំពើល្អជាមួយប្រជាជនខ្លួនឯងឲ្យបានច្រើនផងទៅកុំនាំសង្គ្រាមចូលប្រទេសប្រយ័ត្នអាយុខ្លីខ្លួនឯងទៅព្រោះប្រជាជនកម្ពុជាលែងចាញ់បោកក្រុមគីង្គក់លក់ថ្នាំស្រែងរបស់អស់លោកទៀតហើយ៕
Source: Kampuchea Thmey Daily
0 Comments