មេដឹកនាំអាហ្វហ្គាននៅក្នុងស្រុក កំពុងតែស្ថិតនៅក្នុងការរារាំងកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីលុបបំបាត់ជំងឺប៉ូលីយ៉ូ ប៉ុន្តែប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានត្រូវតែបន្តការប្រយុទ្ធរបស់ខ្លួនដើម្បីឲ្យជំងឺនេះឈានដល់ចំណុចសូន្យ។ មហាសេដ្ឋីដែលបំពេញកិច្ចការមនុស្សធម៌បានមានប្រសាសន៍យ៉ាងដូច្នេះកាលពីថ្ងៃចន្ទ។
នៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទមួយជាមួយរ៉យទ័រ ស្វាមីភរិយារបស់ត្រកូលហ្គេត បង្ហាញនូវសុទិដ្ឋិនិយមអំពីផែនការសកល ដើម្បីលុបបំបាត់ជំងឺដែលបង្កដោយវីរុសធ្វើឲ្យស្លាប់អវយវៈ។ប៉ុន្តែលោកបាននិយាយថា ជម្លោះនិងការឆាឆៅរំខានដ៏មានឥទ្ធិពលនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះទៅវិញទេដែលរារាំងមិនឲ្យមានភាពចម្រើនជឿនលឿន។
ប៉ូលីយ៉ូគឺជាវីរុសម្យ៉ាងដែលរាលដាលនៅក្នុងតំបន់ទាំងឡាយដែលខ្វះអនាម័យ។ វាធ្វើការវាយប្រហារទៅលើប្រព័ន្ធប្រសាទនិងអាចបណ្តាលឲ្យកើតមានករណីស្លាប់អវយវៈលែងកម្រើករួចក្នុងរយៈពេលតែប៉ុន្មានម៉ោងក្រោយពេលឆ្លងតែប៉ុណ្ណោះ។ កុមារដែលមានអាយុក្រោម៥ឆ្នាំគឺងាយនឹងប្រឈមទៅនឹងជំងឺប៉ូលីយ៉ូនេះណាស់ ប៉ុន្តែវានៅតែអាចបង្ការបានដោយការចាក់វ៉ាក់សាំង។
ជោគជ័យនៅក្នុងការកាត់បន្ថយចំនួនករណីទូទាំងពិភពលោកនោះគឺដោយសារការបើកយុទ្ធនាការផ្តល់ភាពសាំនៃជំងឺទូទាំងតំបន់និងនៅក្នុងប្រទេសចំពោះទារកនិងកុមារតូច។
តួលេខនៃការផ្តួចផ្តើមកម្ចាត់ជំងឺប៉ូលីយ៉ូទូទាំងសាកលលោកជាលើកចុងក្រោយបង្អស់បង្ហាញឲ្យឃើញថា ទូទាំងពិភពលោកមាន៣៣ករណីនៃជំងឺប៉ូលីយ៉ូនៅឆ្នាំ២០១៨ ហើយតាំងពីដើមឆ្នាំ២០១៩នេះមក មាន៦ករណី។ មាន១៦ករណីក្នុងចំណោមករណីសរុបទូទាំងពិភពលោកនោះកើតមាននៅក្នុងប្រទេសប៉ាគីស្ថាន រីឯនៅអាហ្វហ្គានីស្ថានវិញគេឃើញមានកើតឡើងដល់ទៅ២៣ករណី៕
រ៉យទ័រ
Source: Kampuchea Thmey Daily
0 Comments