Ad Code

ស្ត្រី ​ដែល​ធ្វើការ​វះកាត់​ប្តូរ​ភេទ​ជា​បុរស​ ​សំបុក​ពង​អូវែ​នៅតែ​ដំណើរការ​ជា​ដដែល​ បន្ទាប់ពី​រយៈពេល​មួយឆ្នាំ​ចាក់​ថ្នាំ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​



សំបុក​ពង​អូវែ របស់​ស្ត្រី​ដែល​ធ្វើការ​វះកាត់​ប្តូរ​ភេទ​ជា​បុរស​ទៅហើយ​ នៅតែ​ដំណើរការ​ដូច​ធម្មតា បន្ទាប់ពី​រយៈពេល​មួយឆ្នាំ​នៃ​ការទទួលបាន​ការព្យាបាល​ដោយ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​។​ នេះ​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​នៅ​ប្រទេស​អ៊ី​ស្រា​អែល ដាក់​បង្ហាញជូន​កាលពី​ថ្ងៃអាទិត្យ​នៅ​សហរដ្ឋ​អាមេរិក។

ក្លាយខ្លួនជា​បុរស​ក្រោយពី​ធ្វើការ​វះកាត់​ប្តូរ​ភេទ​នោះ ​មានកំណើត​ដើម​ជា​ស្ត្រី​ ប៉ុន្តែ​គេ​ធ្វើ​ហាក់បីដូចជា​ខ្លួន​ភេទ​ប្រុស​។ ពុំ​មែន​ពួកគេ​ទាំងអស់គ្នា​នោះ​សុទ្ធតែ​ធ្វើការ​វះកាត់​នោះឡើយ​ប៉ុន្តែ​ក៏មាន​មួយចំនួន​បាន​ចាក់​អ័រម៉ូន​យ៉ាង​ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​រូប​កាយ​របស់គេ​ដូចជា​ភេទបុរស។

ក្រុម​វេជ្ជបណ្ឌិត​មកពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Tel Aviv-Sourasky​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​ក្រុមមនុស្ស​វះកាត់​ប្តូរ​ភេទ​ជា​បុរស​ចំនួន​៥២​នាក់ អាយុ​រវាង​១៧​និង​៤០​ឆ្នាំ​រយៈពេល​១​ឆ្នាំ​ បន្ទាប់ពី​ពួកគេ​បានចាប់ផ្តើម​ទទួល​ការចាក់​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​មក​នោះ។

ជា​លទ្ធផល​វិញ​មាន​៣២​នាក់ ក្នុងចំណោម​អ្នក​ទាំងអស់នោះ​ស្ថិតក្នុង​សភាព​ដ៏​កម្រ​មួយ​ដោយសារតែ​សំបុក​ពង​អូវែរ​របស់​ពួកគេ​នៅតែ​ដំណើរការ​ប្រក្រតី៕
AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu