Ad Code

ករណី​រាតត្បាត​ដោយសារ​ជំងឺ​អេ​បូ​ឡា​នៅ​ប្រទេស​កុង​ហ្គោ​កើនឡើង​ដល់​១០០០​ករណី​ហើយ​



ករណី​រាតត្បាត​ដោយសារ​ជំងឺ​អេ​បូ​ឡា​នៅក្នុង​ប្រទេស​កុង​ហ្គោ​បច្ចុប្បន្ននេះ​ បាន​កើន​ឡើងដល់​១០០០​ករណី​ហើយ​។​ នេះ​ជាការ​លើកឡើង​ពី​ក្រសួងសុខាភិបាល​កាលពី​ថ្ងៃ​ចន្ទ​ ដោយ​ចំនួន​មនុស្ស​ស្លាប់​វិញ​ក៏បាន​កើនឡើង​ដល់​ទៅ​៦២៩​នាក់​នៅក្នុងពេល​កើតមាន​ជំងឺ​ដ៏​អាក្រក់​នេះ​ជា​លើក​ទី​ពីរ​នៃ​ពិភពលោក។

បុគ្គលិក​សុខាភិបាល ​បាន​ត្រៀម​រៀបចំ​ឲ្យ​បាន​ប្រសើរ​ជាង​ពី​ពេល​ ដែល​ជំងឺគ្រុនឈាម​ដែល​បង្ក​ឲ្យ​កើតមាន​អាកា​រៈ​ក្អួត​ធ្ងន់ធ្ងរ​រាករូស ​និង​ហូរឈាម ​ហើយ​បានសម្លាប់​មនុស្ស​អស់​ដល់​ទៅ​ជាង​ចំនួន​ពាក់កណ្តាល​នៃ​អ្នកជំងឺ​អេ​បូ​ឡា​នេះ។

បច្ចេកវិទ្យា​ថ្មី​មានដូចជា​ការផ្តល់​វ៉ា​ក់​សាំង​ស្ថិតនៅក្នុង​ដំណាក់កាល​ពិសោធន៍​ការព្យាបាល​តាម​លក្ខណៈ​ពិសោធន៍​និង​ការប្រើ​អង្គភាព​ចល័ត​ដើម្បី​ទប់ស្កាត់​និង​ព្យាបាល​ដល់​អ្នកជំងឺ​បាន​ជួយ​ទប់ទល់​ការ​រាលដាល​នៃ​ការឆ្លង​វីរុស​អេ​បូ​ឡា​នេះ​បាន​ខ្លះ​ហើយ។

ប៉ុន្តែ​ការយល់ច្រឡំ​ជា​សាធារណៈ​និង​ការរំខាន​ឆាឆៅ​ដោយសារ​អសន្តិសុខ​នៅក្នុង​ផ្នែក​ជាច្រើន​នៃ​ភាគ​ខាងកើត​សាធារណៈ​ប្រជាធិបតេយ្យ​កុង​ហ្គោ ដែល​វីរុស​អេ​បូ​ឡា​បាន​រាតត្បាត​នោះ ​នាំ​ឲ្យ​មានការ​រំខាន​ឆាឆៅ​ចំពោះ​ការឆ្លើយតប​ទៅនឹង​ការ​ទប់ទល់​នៃ​ជំងឺ​ដ៏​អាសន្ន​មួយ​នេះនោះ​គឺជា​ការបង្កើត​ឲ្យ​មានការ​ស្មុគស្មាញ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​នឹង​អេ​បូ​ឡា។

មជ្ឈមណ្ឌល​ព្យាបាល​អេ​បូ​ឡា​៥​កន្លែង​រង​ការវាយប្រហារ​ចាប់តាំងពី​ខែ​មុន​កន្លងមកនេះ ដោយ​ពេលខ្លះ​ការវាយប្រហារ​ប្រព្រឹត្ត​ដោយ​ក្រុម​ជនល្មើស​ប្រដាប់អាវុធ​។ អំពើហិង្សា​បាន​នាំ​ឲ្យ​អង្គការ​សប្បុរស​វេជ្ជសាស្ត្រ​បារាំង​គឺ​គ្រូពេទ្យ​គ្មាន​ព្រំដែន​ត្រូវ​ព្យួរ​ចោល​សកម្មភាព​របស់ខ្លួន​នៅ​កន្លែង​ចំណុចកណ្តាល​នៃ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​អេ​បូ​ឡា​នេះ ​កាលពី​ខែ​មុន។

ជា​លទ្ធផល​វិញ​នោះ ​ករណី​កើតមាន​ជំងឺ​មរណៈ​ជា​លើក​ទី​២​នេះ​គឺ​ស្ថិតនៅ​ពីក្រោយ​ករណី​កើត​មាននៅ​លើកទីមួយ​កាលពី​ឆ្នាំ​២០១៣-២០១៦​នៅ​អាហ្វ្រិក​ខាងលិច​ ដែល​ត្រូវបាន​គេ​ជឿថា​បានសម្លាប់​មនុស្ស​ដល់​ទៅ​ជាង​១១០០០​នាក់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu