បន្ទាយមានជ័យ ៖ ល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ មានភ្លៀងមួយមេយ៉ាងខ្លាំងអបទៅដោយខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ២០ខ្នង រងការខូចខាតយ៉ាងធ្ងន់ នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា នៅយប់ថ្ងៃទី២៣នោះ ស្រាប់តែមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងអបទៅដោយខ្យល់កន្ត្រាក់បោកបក់ប៉ះមកចំក្នុងភូមិអូរអណ្តូងធ្វើឲ្យផ្ទះប្រជាពលរដ្ឋជាង២០ខ្នងជួបនិងគ្រោះថ្នាក់ដោយខ្យល់កន្ត្រាក់ក្នុងនោះមានផ្ទះខ្លះរលំរាបដល់ដី ផ្ទះខ្លះប៉ើងដំបូលស័ង្កសី និងមួយចំនួនរបើកផ្ទោង ផ្លានជាច្រើន។
ក្រោយពីកើតហេតុហើយ លោករ័ត្ន ដាស៊ីណង់ ក៏ដូចលោកឧត្តមសេនីយ៍ទោអាត់ ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យឲ្យដឹងថា ជាការឆ្លើយតបនិងអន្តរាគមន៍ កម្លាំងនគរបាលខេត្ត ស្រុក ឃុំ យោធាខេត្តស្រុក និងកងរាជអាវុធហត្ថខេត្ត ស្រុកនិងមន្ត្រីអាជ្ញាធរ យុវជន ពលរដ្ឋបានចុះជួយរុះរើ រៀបជម្រកបណ្តោះអាសន្ននិងជួសជុលនូវផ្ទះទាំងនោះឡើងវិញ ជាបន្តបន្ទាប់ហើយផងដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងគ្រោះថ្នាក់ធម្មជាតិនោះ ម្ចាស់ផ្ទះទាំងជាង២០គ្រួសារគ្មានអ្នករងរបួសឡើយ ដោយដឹងអំពីគ្រោះថ្នាក់ធម្មជាតិនេះមុននាំគ្នារត់ទៅជ្រកនៅទីទួលមានសុវត្ថិភាពអស់៕
Source: Kampuchea Thmey Daily
0 Comments