Ad Code

មោទកភាព​ជាតិខ្មែរ​! ពលរដ្ឋ​ខ្មែរ​ម្នាក់ បាន​នាំយក​ទង់ជាតិ​របស់ខ្លួន​ឡើងដល់​លើ​ភ្នំ​អេ​វឺ​រ៉េ​ស​ដែល​ខ្ពស់បំផុត​លើ​លោក



សៀមរាប ​៖ ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ លោក ម៉ី សុធា​វុ​ធ ដែលជា​នាយក​ផ្នែក​ស្ប៉ា របស់​សណ្ឋាគារ​ម៉េ​ម័​រ (Memoire Hotels & Resorts)​ខេត្តសៀមរាប បាន​នាំយក​ទង់ជាតិ​របស់​ខ្មែរ​ឡើងទៅ​លើ​ភ្នំ​អេ​វឺ​រ៉េ​ស​ដែល​ខ្ពស់​ជាងគេ​លើ​ពិភពលោក​។​

យោងតាម​ផេ​ក​ផ្លូវការ​របស់ Memoire Hotels & Resorts ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២០ ខែមីនា​ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹងថា ការធ្វើដំណើរ​ឡើងទៅ​កំពូលភ្នំ​ដែល​ខ្ពស់​ជាងគេ​លើ​ពិភពលោក​នេះ លោក​ម៉ី សុធា​វុ​ធ ឡើង​បាន​កម្ពស់​៥៣៨០​ម៉ែត្រ នៃ​ភ្នំ​ដែលមាន​កម្ពស់​ជាង​៨០០០​ម៉ែត្រ​។ ប្រភព​បន្តថា ការឡើង​ភ្នំ​ដែលមាន​កម្ពស់​ខ្ពស់​បែបនេះ គឺ​ប្រឈមមុខ​នឹង​ហានិភ័យ​ជាច្រើន​ដូចជា កង្វះ​ខ្យល់​អុកស៊ីសែន ចលនា​បេះដូង​លោត​ខុសធម្មតា អាកាសធាតុ​ដ៏​ត្រជាក់ ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​គ្រប់ពេល​។ ប្រភព​បន្តថា ទោះបី​មាន​បញ្ហា​ដូច​រៀបរាប់​ខាងលើ​ក្តី ក៏​លោក ម៉ី សុធា​វុ​ធ ដែលជា​ជនជាតិខ្មែរ​មួយរូប​អាច​ពុះពារ​ឡើងទៅ​ដល់ទី​ដ៏​ខ្ពស់​នេះ ដើម្បី​បញ្ជាក់​ពី​ចំណេះ ជំនាញ និង​សមត្ថភាព របស់គាត់​ទាក់ទង​ទៅនឹង ការហាត់​យូ​ហ្គា (Yoga) ការ​សមាធិ (Meditation) ជំនាញ​ក្នុងការ​ដកដង្ហើម (Breathing techniques) ជំនាញ​ស្តារ​សមត្ថភាព​រាងកាយ (Phisical Restorative) និង ជំនាញ​បន្សាប​ជាតិពុល (Detoxification)។

ដោយសារតែ​ការស្រលាញ់​ជាតិ និង​ចង់ឱ្យ​ប្រទេស​របស់ខ្លួន​ត្រូវបាន​គេ​ស្គាល់​កាន់តែច្រើន​នៅលើ​ឆាក​អន្តរជាតិ បាន​ជំរុញ​ទឹកចិត្ត​គាត់​ចង់យក​ទង់ជាតិ​របស់​កម្ពុជា​ទៅ​បង្ហាញ​អោយ​ពិភពលោក​បានឃើញ និង​បាន​យល់​ដឹងថា ប្រជាជន​កម្ពុជា​ពិតជា​អស្ចារ្យ ទាំង​ផ្នែក​វប្បធម៌ និង​អ​រិយ​ធម៌​ផងដែរ។

លោក​ម៉ី សុធា​វុ​ធ បាន​បង្ហាញថា លោក​មាន​គោលបំណង​ធំៗ​ចំនួន​ពីរ ក្នុង​ការឡើង​ភ្នំ​ប្រកបដោយ​គ្រោះថ្នាក់​នេះ​ ទី​១៖ ចង់បង្ហាញ​អំពី​សមត្ថភាព​របស់​គាត់​ក្នុងនាម​ជា​អ្នកជំនាញ​ផ្នែក យូ​ហ្គា សមាធិ និង ជា​អ្នកជំនាញ​ផ្នែក​ស្ប៉ា​របស់គាត់ និង​សិក្សា​ក្នុងការ​រុករក​បន្ថែម​អំពី​បរិយាកាស នៅ​លើ​ភ្នំ ដែល​កង្វះ ខ្យល់​អុកស៊ីសែន និង​ចំណាយ​ពេល​របស់​គាត់​ក្នុង​ការ​តាំងសម្មាធិ​ផងដែរ​។ ទី​២ គឺ​ការនាំ​ដួងព្រលឹង​យុវជន​ខ្មែរ​មួយរូប​ដែល​បាន​មរណភាព​កាលពី​ឆ្នាំ ២០១២ ដែល​យុវជន​រូបនោះ​ក៏មាន​បំណង​នាំ​យក​ទង់ជាតិ​កម្ពុជា​ទៅកាន់​ទី​ដែល​ខ្ពស់​បំផុត​របស់​ពិភពលោក​នេះដែរ​។ លោក​សុធា​វុ​ធ មានជំនឿ​ថា ដួង​ព្រលឹង​យុវជន​ខ្មែរ​យើង​គឺ​នៅ​វិលវល់​​​នៅ​ទីនោះ​នៅឡើយ ដូច្នេះ​លោក​ចង់​នាំ​ដួងព្រលឹង​នោះ​មក​ស្រុក​ខ្មែរ​វិញ។

លោក​ម៉ី សុធា​វុ​ធ គាត់​បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​កំពុង​ស្ថិតនៅ​ជិត​តំបន់​ស្លាប់ រាងកាយ​របស់ខ្ញុំ​ញាក់ញ័រ និង​ត្រជាក់ តឹងទ្រូង ឈឺចាប់​ឈឺក្បាល​ធ្ងន់ និង​វិលមុខ​មាន​អារម្មណ៍​ចង់​ក្អួត"។ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី​ទង់ជាតិ​របស់​ខ្មែរ ត្រូវបាន​លោក​សុធា​វុ​ធ ​​នាំទៅ​កាន់​ភ្នំ​ដែល​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក ដោយ​ជោគជ័យ និង​ប្រកបដោយ​សុវត្ថិភាព៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu