Ad Code

ប្រជាពលរដ្ឋ​៣០​គ្រួសារ ​បាន​ទទួល​អំណោយ​ពី​អនុសាខា​កាកបាទក្រហម ​ខណ្ឌ​ច្បារអំពៅ​



​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ជីវភាព​រស់នៅ​សង្កាត់​ព្រែកប្រា​ចំនួន​៣០​គ្រួសារ​ បានទទួល​អំណោយ​ពី​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ច្បារអំពៅ​។​

យោងតាម​ប្រភពពី​ លោក​ ខៀវ សំអាត មន្ត្រី​ប្រចាំការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ច្បារ​អំពៅ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា ​នៅ​ព្រឹក​ថ្ងៃទី​២០​មីនា​នេះ ​លោក ​ចេង មុនី​រ៉ា អភិបាល ​នៃ​គណៈ​អភិបាល​ខណ្ឌ​ច្បារអំពៅ ​និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ច្បារអំពៅ ​រួម​ដំណើរ​ដោយ​ លោក លោកស្រី​អភិបាលរងខណ្ឌ លោក​ប្រធាន​ការិយាល័យ​ចំណុះ​ បាន​នាំយក​អំណោយ​របស់​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ច្បារអំពៅ​ ទៅ​ផ្តល់ជូន​ប្រជាពលរដ្ឋ​ចំនួន​៣០​គ្រួសារ​ដែល​កំពុង​ខ្វះខាត​ជីវភាព​ នៅក្នុង​សង្កាត់​ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​។​

ក្នុង​ពិធី​ប្រគល់​អំណោយ​ លោក​ ចេង មុនី​រ៉ា បាន​មានប្រសាសន៍ថា​ អំណោយ​ដែល​នៅ​ចំពោះ​មុខ​លោកតា​ លោកយាយ ​និង​បងប្អូន​ទាំង​៣០​គ្រួសារ​នេះ ​គឺជា​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ​ដែល​សម្ដេច​បាន​ផ្តល់​មក​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ច្បារអំពៅ​ សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ការខ្វះខាត​ជីវភាព​។​

នេះ​ ស.បញ្ជាក់​ឲ្យ​ឃើញថា​ ជានិច្ចកាល​ សម្តេច​ តែង​យកចិត្ត​ទុក​ដាក់​គិតគូរ​ដល់​ប្រជាពលរដ្ឋ​យើង​គ្រប់ពេលវេលា ​និង​គ្រប់​ទីកន្លែង​។​

លោក​ ចេង មុនី​រ៉ា បានបញ្ជាក់​ទៀតថា ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​មានសំណាង​ណាស់​ ដែលមាន​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធាន​កាកបាទក្រហម​កម្ពុជា ​ដែល​សម្តេច​ទាំងទ្វេ​ តែង​គិតគូរ​ពី​សុខទុក្ខ​ និង​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ដោយ​សម្ដេច ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ណា​ម្នាក់ ​ត្រូវ​បាត់បង់​ជីវិត​ដោយសារតែ​ខ្វះខាត​ជីវភាព​នោះ​ឡើយ​។​
​ជាក់ស្តែង​ដូច​ថ្ងៃនេះ​ គឺ​អំណោយ​របស់​ សម្តេច​ បាន​ផ្តល់ជូន​បងប្អូន​ដែល​ខ្វះខាត​ចំនួន​៣០​គ្រួសារ​ដោយ​ក្នុង​១​គ្រួសារៗ ​ទទួលបាន ៖ អង្ករ​៣០​គីឡូក្រាម ម៉ី​១០​កញ្ចប់ ស្ករស​១​កញ្ចប់ ទឹកក្រូច​៤​កំប៉ុង ទឹកស៊ីអ៊ីវ ឬ​ទឹកត្រី​៦​ដប ​និង​ថវិកា​៣០.០០០​រៀល​៕​



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu