Ad Code

ព្រះខ័ន​រាជ​ស្វាយរៀង និង​វិសាខា សុទ្ធតែ​ឈ្នះ​ដូចគ្នា​ក្នុង​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​



ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodia League) រដូវ​កាល​ឆ្នាំ​២០១៩ បាន​ចាប់ផ្តើម​ប្រកួត​កាលពី​ថ្ងៃទី​១៦ ខែមីនា ថ្មីៗ​នេះ ខណៈ​ត្រូវ​សម្រាក​១​សប្ដាហ៍​ដើម្បី​ទុក​ឱកាស​ឲ្យ​កីឡាករ​ឆ្នើមៗ​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​ក្រោម​អាយុ​២៣​ឆ្នាំ ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​វគ្គ​ជម្រុះ​ពូ​ល H ប្រចាំ​ពានរង្វាន់​ជើងឯក​ប្រចាំ​ទ្វីបអាស៊ី AFC U23 Championship នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ។

អំឡុង​ពេល​ដែល​លី​គ​កំពូល​កម្ពុជា សម្រាក​១​សប្ដាហ៍​នេះ​មាន​ក្រុម​ជា​សមាជិក​ចំនួន​៤​បាន​ណាត់គ្នា​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ដើម្បី​ពិនិត្យមើល​កូនក្រុម​មុន​បន្ត​ប្រកួត​ផ្លូវ ដោយ​ក្នុងនោះ​វិសាខា យកឈ្នះ​លើ​ក្រុម​អាស៊ី​អឺរ៉ុប ដោយ​លទ្ធផល ៤​ទល់​១ លើ​ទីលាន​កីឡដ្ឋាន​វិសាខា នៅ​ល្ងាច​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩ ថ្មី​នេះ​។ ចំណែក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ ដោយ​លទ្ធផល​២​ទល់​០ នៅ​ល្ងាច​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​។



​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ក្រោយ​ប្រកួត​បាន​១​លើក​នេះ​មក​ឃើញថា​ ក្រុម​គីរីវង់​សុខ​សែន​ជ័យ ឈរ​លេខ​១ ហើយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈរ​លេខ​២ បឹងកេត ឈរ​លេខ​៣ ហើយ​ណាហ្គា​វើល ឈរ​លេខ​៤ និង​កំពង់ចាម ឈរ​លេខ​៥ មាន​៣​ពិន្ទុ​ដូចគ្នា​។ ចំណែក​ក្រុម​វិសាខា ឈរ​លេខ​៦ សូល​ទី​ឡូ​អង្គរ ឈរ​លេខ​៧ ក្រសួងការពារជាតិ នៅ​លេខ​៨​និង​អង្គ​រថា​យ​ហ្គឺ​រ ឈរ​លេខ​៩ មាន​១​ពិន្ទុ​ដូចគ្នា ស្របពេល​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​លេខ​១០ អាស៊ី​អឺរ៉ុប លេខ​១១ អគ្គីសនី​កម្ពុជា លេខ​១២ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​លេខ​១៣ និង​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​លេខ​១៤​។

សម្រាប់​គម្រោង​ប្រកួត​បន្ទាប់​នៅ​សប្ដាហ៍​ទី​២​នឹង​ធ្វើ​ឡើង​នៅ​ចុងខែ​មីនា ឆ្នាំ​២០១៩ នេះ​ដោយ​នៅ​ថ្ងៃទី​៣០ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប៉ះ​អាស៊ី​អឺរ៉ុប នៅ​វេលា​ម៉ោង​៣និង៣០​នាទី​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា ហើយ​ក្រុម​វិសាខា ទទួល​ក្រុម​គីរីវង់​សុខ​សែន​ជ័យ នៅ​ម៉ោង​ដំណាលគ្នា​លើ​ទីលាន​កីឡដ្ឋាន​វិសាខា និង​ក្រុម​ណាហ្គា​វើ​ល ជួប​ក្រុម​ក្រសួងការពារជាតិ លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​)​។ ចំណែក​ប្រកួត​ផ្សេងទៀត​ធ្វើឡើង​នៅ​ថ្ងៃទី​៣១ ខែមីនា ដោយ​ក្រុម​សូល​ទី​ឡូ​អង្គរ ប៉ះ​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ម៉ោង​៣:៣០​នាទី លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ហើយ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ទទួល​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​ម៉ោង​ដំណាលគ្នា​លើ​ទីលានកីឡា​បាល់ទាត់​បាទី ហើយ​ក្រុម​ខេត្តកំពង់ចាម ទទួល​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅ​ម៉ោង​៣:៣០​នាទី​ល្ងាច​ដែរ​លើ​ទីលានកីឡា​បាល់ទាត់​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ និង​ក្រុម​អគ្គីសនី​កម្ពុជា ទទួល​ក្រុម​បឹងកេត នៅវេលា​ម៉ោង​ដូចគ្នា​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា​។​

​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ ២០១៩ នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៦ ខែមីនា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។ ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​មានឱកាស​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​មួយចំនួន​ដូចជា​ពានរង្វាន់ AFC Cup, Mekong Championship និង​ពានរង្វាន់​មួយចំនួនទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu