Ad Code

លួច​រ៉ឺម៉ក​កង់​បី​បាន​ជិះ​ទៅ​រក​កន្លែង​លក់ ម្ចាស់​តាម​ទាន់​ចាប់​ឲ្យ​ប៉ូលិស



​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្រោយពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​កង់​បី​អ្នកភូមិ​បានសម្រេច​ហើយ​នោះ បើក​ទៅ​រក​កន្លែង​លក់ មិនទាន់​បាន​លក់​ផង​ត្រូវ ម្ចាស់​តាម​ទាន់​ក៏ ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៩ ស្ថិតនៅ ក្នុងភូមិ​សាមគ្គី​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ។



ជនសង្ស័យ​ឈ្មោះ ធី តារា​វិ​ឌូ ហៅ អា​ត្រ​ង៉ោ​ល ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ។ ចំណែក​ជនរងគ្រោះ ឈ្មោះ ផេង ម៉េង​លី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ រត់​ម៉ូតូ​កង់​បី មាន​ទីលំនៅ​ផ្ទះ​លេខ៤២ ផ្លូវ១២១ ភូមិ​សាមគ្គី​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ។ រីឯ​ម៉ូតូ​កង់​បី ជនសង្ស័យ​លួច ម៉ាក ស៊ី​ធី​ផ្លើស ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1E-3378 ដកហូត​បាន​មក​វិញ។

តាម​សម្តី​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ កាលពី​យប់​ថ្ងៃទី​២១ ខែ​មីនា ត្រឡប់​មកពី​ដឹក​ម៉ូយ​វិញ ចត​ទុក​មុខ​ផ្ទះ​ដូច​សព្វដង ហើយ​ចូលដេក​បាត់ ស្រាប់តែ នៅ​ម៉ោង​៤​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២២ នេះ​ក្រោក​ចេញមក បាត់​ម៉ូតូ​មិនឃើញ ផ្អើល​នាំគ្នា​ដើរ​តាម​ស្វែងរក ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​កំពុង​បើក​រក​កន្លែង​លក់ ក៏​ឃាត់​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច។

ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន សាកសួរ​នៅ​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​បន្ត​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu