Ad Code

កម្មករ​ត​បណ្តាញ​ខ្សែ​កាប​ម្នាក់​ ឆក់​ធ្លាក់​ពីលើ​បង្គោល​ភ្លើង​សន្លប់​ធំ​សង្ស័យ​មិន​រស់​



ភ្នំ​ពេ​ញ ៖ បុរស​ម្នាក់​ ដែល​ជា​កម្មករ​ក្នុង​ក្រុមហ៊ុន​ត​បណ្តាញ​ខ្សែ​កាប​បាន​ឆក់​ខ្សែ​ភ្លើង​ធ្លាក់​ពីលើ​បង្គោល​មក​ដី​សន្លប់​ធំ​សង្ស័យ​មិន​រស់​។

ហេតុការណ៍​នេះ​ កើតឡើង​នៅ​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ ថ្ងៃទី​២២​ ខែមីនា​ នៅ​តាម​បណ្តោយ​ផ្លូវ​សឡា​ ក្បែរ​ស្ថានីយទូរទស្សន៍​បាយ័ន​ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌​មាន​ពី​លោក​វរសេនីយ៍ត្រី​ម៉ៅ សាវឿន នាយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១​បាន​ឲ្យ​ដឹង​ថា ​រឿងហេតុ​នេះ​ ពិតជា​មាន​ករណី​ឆក់​ខ្សែ​ភ្លើង​ទៅលើ​បុគ្គលិក​ត​បណ្តាញ​ខ្សែ​កាប​នៅ​ចំណុច​ខាងលើ​មែន​ ប៉ុន្តែ​នៅ​ពេល​ដែល​សមត្ថ​កិច្ច​ទៅដល់ ​គឺ​ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​កម្មករ​ដូចគ្នា​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាត់​ទៅ​ហើយ​។​ មកដល់​ថ្ងៃនេះ​ មិន​ទាន់​មាន​ព័ត៌មាន​ពី​ការ​រង​របួស​ ឬ ​ស្លាប់​ពី​ជនរងគ្រោះ​ឡើយ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu