Ad Code

បើក​ម៉ូតូ​លឿន​ បុក​គូទ​រថយន្ត​ពីក្រោយ បាក់.ក​ស្លាប់ ម្នាក់​



​ភ្នំពេញ ៖ បុរស​ម្នាក់​ ​​ត្រូវ​បាន​សាក្សី​​អះអាង​ថា​ ​​ឃើញ​គាត់ ​បាន​​បើកបរ​ម៉ូតូ​យ៉ាង​លឿន ​រួច​ទៅបុក​គូ​ទ រថយន្ត​គេ​ពីក្រោយ ​បណ្តាល​ឲ្យ​បាក់.ក​ស្លាប់​ខ្លួនឯង។

ហេតុការណ៍​នេះ​បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​២៣​និង​១៥​នាទី​យប់ ​ថ្ងៃទី​២១​មីនា ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ ភូមិ​ជ្រោយ​អំពិល​ សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​។​

ជនរងគ្រោះ​ ដែល​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រហូត​បាត់​បង់ជីវិត​នោះ ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ​ឆែម ប៊ុនលី ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ រស់នៅ​ភូមិ​ចុង​ព្រែក ​សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​។​

យោងតាម​របាយការណ៍​របស់​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជនរង​គ្រោះ​បាន​បើកបរ​ម៉ូតូ​ម៉ាក​សង់ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FE 90 68 ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ ទិសដៅ​ ពី​កើ​ត ទៅ​លិច​។​ លុះ​ទៅដល់​ចំណុច​ភូមិ​ជ្រោយ​អំពិល​ សង្កាត់​ក្បាលកោះ ​បាន​ទៅបុក​គូទ​រថយន្ត​គេ​ពីក្រោយ​បាក់.ក ​ស្លាប់​នៅ​នឹង​កន្លែង​។​ ដោយឡែក ​ម៉ូតូ ​ត្រូវ​ខូច​ខាត​ផ្នែក​ខាងមុខ​ខ្ទេច​តែម្តង។​

តាម​របាយការណ៍​បញ្ជាក់​ថា ​រថយន្ត​ដែល​ម៉ូតូ​ជនរងគ្រោះ​បុក​ពីក្រោយ​នោះ​ គឺ​មិន​ស្គាល់​ភិនភាគ ​និង​ស្លាក​លេខ​ឡើយ​ ព្រោះ​បន្ទាប់ពី​មាន​ហេតុការណ៍​នេះ​កើតឡើង​ បាន​បន្ត​ដំណើរ​ទៅមុខ​បាត់​។​

បច្ចុប្បន្ន ​សព​ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ដោយសារ​ទីតាំង​កើតហេតុ​ស្ថិត​នៅ​ក្បែរ​ផ្ទះ​ជនរងគ្រោះនោះ​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu