Ad Code

ប្រកួត​សូ​ហ្វ​តិ​ន្នី​ស​ជើងឯក​ជាតិ​២០១៩​ មហាផ្ទៃ​ យក​មេដាយ​មាស​៤​ លើ​៩​វិញ្ញាសា​



ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជើងឯក​ជាតិ​ ឆ្នាំ​២០១៩​ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៥​មករា នោះ បាន​បញ្ចប់​ហើយ​នៅវេលា​ថ្ងៃត្រង់​ ថ្ងៃទី​៩​មីនា។​

ការ​ប្រកួត​នេះ​មាន​កីឡាករ​-​កីឡា​ការិនី​ចូលរួម​ចំនួន​៨០​នាក់​ ដែល​ក្នុង​នោះ​មាន​៣០​រូប ​ជា​កីឡា​ការិនី ។ ពួកគេ​មកពី​សមាគម​-​ក្លិប​ចំនួន​៧ ​គឺ ​ក្រសួងមហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ ក្រសួង​ការពារ​ជាតិ អង្គការ​មិត្តសម្លាញ់ ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង និង​ខេត្ត​ព្រៃវែង។​

វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត​មាន​ចំនួន​៩​ គឺ​វិញ្ញាសា​ឯកត្តជន​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ។ ​វិញ្ញាសា​ឯកត្តជន​យុវជន​ អាយុ​ក្រោម​១៨​ឆ្នាំ វិញ្ញាសា​វាយ​គូ​ចម្រុះ​បុរស​-​នារី (Mix Double) វិញ្ញាសា​វាយ​គូ​បុរស (​ខ​)(Men ‘sDouble-B)។ ​វិញ្ញាសា​ឯកត្តជន​នារី វិញ្ញាសា​វាយ​គូ​នារី ឯកត្តជន​បុរស​(​ក​) វិញ្ញាសា​វាយ​គូ​បុរស​(​ក​) និង វិញ្ញាសា​ប្រកួត​ជា​ក្រុម​បុរស​ដែល​មួយក្រុម​មាន​៦​រូប។​

ចំពោះ​លទ្ធផល​វិញ​នោះ ​ក្រសួងមហាផ្ទៃ​ ដណ្ដើម​បាន​មេដាយ​មាស​ចំនួន​៤​គ្រឿង ប្រាក់​៤​គ្រឿង​ និង​សំរឹទ្ធ​៩​គ្រឿង។ ​ក្រសួងការពារជាតិ​ដណ្ដើម​បាន​មេដាយ​មាស​ចំនួន​២​គ្រឿង ប្រាក់​៣​គ្រឿង។ អគ្គស្នងការ​នគរបាល​ជាតិ​ ដណ្ដើម​បាន​មេដាយ​មាស​២​គ្រឿង ប្រាក់​១​គ្រឿង និង សំរឹទ្ធ​៤​គ្រឿង។ ចំពោះ​ខេត្ត​កំពង់ស្ពឺ​ដណ្ដើម​បាន​មេដាយ​មាស​១​គ្រឿង សំរឹទ្ធ១​គ្រឿង៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu